ក្រុមប្រឹក្សាសន្តិសុខពិភាក្សាពីស្ថានភាពនៅលើដែនដីប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលទន្ទ្រានកាន់កាប់

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអ. ស. ប កាលពីថ្ងៃទី ២០ ខែឧសភា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅដែនដីប៉ាឡេស្ទីនដែលត្រូវបាន ទន្ទ្រានកាន់កាប់ ក៏ដូចជាដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាផងដែរ។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាពីស្ថានភាពនៅលើដែនដីប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលទន្ទ្រានកាន់កាប់ - ảnh 1 ការតាំងទីលំនៅ Maale Adumim របស់អ៊ីស្រាអែលនៅតំបន់ West Bank (រូបថត៖ AFP / TTXVN)

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងអ៊ីស្រាអែលនិងប៉ាឡេ ស្ទីនក្នុងការទប់ស្កាត់ជំងឺ Covid-19 នៅតំបន់ហ្គាហ្សា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងខាងមនុស្សធម៌របស់ស្ថាប័នជួយសង្គ្រោះមនុស្សធម៌នៃអ.ស.ប សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ព្រមទាំងអះអាងថាវៀតណាមទើបតែសន្យាផ្តល់កញ្ចប់ជំនួយឧបត្ថម្ភថ្មីសម្រាប់ស្ថាប័ននេះផងដែរ។

ទន្ទឹមនឹងនេះដែរលោកឯកអគ្គរដ្ឋទូត Dang Dinh Quy អំពាវនាវឱ្យភាគីនានាចៀសវាងពីរាល់ការញុះញង់ អំពើហឹង្សានិងអនុវត្តវិធានការដើម្បីកាត់បន្ថយភាពតានតឹង។ លោកបានបន្ថែមទៀតថាវៀតណាមមានបំណងចង់អោយអ៊ីស្រាអែលនិងប៉ាឡេស្ទីនបន្តតភ្ជាប់ការចរចារគ្នាឡើងវិញ ដើម្បីទទួលបានដំណោះស្រាយគ្រប់ជ្រុងជ្រោយ សមភាពនិងចីរភាពដោយឈរលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យដែលសហគមន៍អន្តរជាតិបានឯកភាព ដែលក្នុងនោះរួមមានសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ