អគ្គនាយកថ្មីនៃអង្គការអន្តរជាតិទទួលបន្ទុកការធ្វើចំណាកស្រុក Amy Pope (រូបថត៖ EPA-EFE) |
សេចក្តីម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការជួយផ្នែកយោធាដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេស។ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៣ ក្នុងចំណោម ១៥ ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធចម្រុះជាតិសាសន៍ទៅកាន់ប្រទេសហៃទី ដោយមានតែរុស្ស៊ី និងចិនប៉ុណ្ណោះដែលអនុប្បវាទ។ ទោះបីជាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខក៏ដោយ ប៉ុន្តែកម្លាំងនេះនឹងមិនត្រូវបានគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានគេរំពឹងថា នឹងដឹកនាំដោយប្រទេសកេនយ៉ា ដែលបានសន្យាថា នឹងរួមចំណែកធនធានប៉ូលីសចំនួន ១.០០ នាក់សម្រាប់កម្លាំងនេះ។
សូមគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធចម្រុះជាតិសាសន៍ដែលដាក់ពង្រាយនៅប្រទេសហៃទី នឹងមានភារកិច្ចពង្រឹងសន្តិសុខ និងពង្រឹងកម្លាំងនគរបាលជាតិរបស់ប្រទេសក្នុងការបង្ក្រាបក្រុមក្មេងទំនើងនៅទីនេះ។ បច្ចុប្បន្នក្រុមទាំងនេះកំពុងគ្រប់គ្រងភាគច្រើននៃរដ្ឋធានីរបស់ប្រទេសហៃទី ដែលជាកំពង់ផែដ៏សំខាន់ក្នុងប្រទេស ដែលបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកត្រូវរអាក់រអួល៕