អគ្គលេខាធិការលោក Guterres និងឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ VOV) |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែឧសភាបានបើកកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយលោក António Guterres បេក្ខជនអគ្គលេខាធិការ អ.ស.ប សម្រាប់អាណត្តិ ២០២២-២០២៦ នៅទីស្នាក់ការកណ្តាលមានទីតាំងនៅទីក្រុងញូវយ៉ក។ លោក Guterres គឺជាអគ្គលេខាធិការបច្ចុប្បន្ននៃអង្គការសហប្រជាជាតិ ហើយជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ។
ដោយបង្ហាញពីអាទិភាពរបស់ខ្លួន សម្រាប់អាណត្តិ ២០២២-២០២៦ លោក António Guterres បានឲ្យដឹងថា លោកនឹងផ្តោតលើការបន្តឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ និងដោះស្រាយផលវិបាករបស់វា។ លោក Guterres ក៏បានសង្កត់ធ្ងន់ថា នឹង ខិតខំប្រឹងប្រែងជំរុញសន្តិភាពនិងសន្តិសុខ ក្នុងនោះប្រមូលផ្តុំការគាំទ្រសម្រាប់ដំណោះស្រាយនយោបាយចំពោះជំលោះដែលអូសបន្លាយ។ លោក Guterres បានសន្យាថា នឹងបន្តលើកកម្ពស់ការការពារបរិស្ថាននិងពង្រឹងវិធានការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។
អញ្ជើញចូលរួមការសន្ទនានេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោក Guterres ក្នុងការអនុវត្តការប្តេជ្ញាចិត្តនាពេលកន្លងមក ហើយបានសម្តែងនូវឆន្ទៈសហការជាមួយលោក Guterres ប្រសិនបើលោកបានជាប់ឆ្នោតម្តងទៀតសម្រាប់អាណត្តិបន្ទាប់ផងដែរ៕