ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីអំពីរាល់គោលការណ៍ជាមូលដ្ឋាននៃសកម្មភាពសន្តិភាព និងការដែលប្រទេសម្ចាស់ផ្ទះមានការទទួលខុសត្រូវចម្បងក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស។ លោកឯកអគ្គរដ្ឋទូតបានស្នើដល់ក្រុមបេសកកម្មនានាត្រូវធានាលក្ខណៈត្រឹមត្រូវ និងអព្យាក្រឹតភាពនៃការប្រមូលព័ត៌មានក្នុងដំណើរការឃ្លាំមើល និងវិភាគ ស្ដីពីស្ថានភាព អនុវត្តសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy ក៏បានសង្កត់ធ្ងន់លើកិច្ចការពារដល់ក្រុមមនុស្សដែលងាយរងគ្រោះ ក្នុងបរិបទ ដែលជម្លោះបានកើតមានឡើងនៅគ្រប់ទិសទីផងដែរ៕