ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីបញ្ហាប្រឆាំងភេរវកម្ម

Chia sẻ
(VOVWORLD) - បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ២៤ ឧសភា បានឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៣៥៤ ស្តីអំពីបញ្ហាប្រឆាំងនឹងភេរវកម្ម។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីបញ្ហាប្រឆាំងភេរវកម្ម  - ảnh 1 ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីបញ្ហាប្រឆាំងភេរវកម្ម 

(VOVworld) – បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ២៤ ឧសភា បានឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៣៥៤ ស្តីអំពីបញ្ហាប្រឆាំងនឹងភេរវកម្ម។ ឯកសារនេះបានសង្កត់ធ្ងន់ថា៖ ភេរវកម្មស្ថិត នៅគ្រប់រូបភាពទាំងអស់សុទ្ធតែជាការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខលើពិភពលោក។ រាល់សកម្មភាពភេរវកម្មសុទ្ធតែជាឧក្រិដ្ឋកម្មមិនថាអ្នកប្រព្រឹត្ត នោះជានរណាឡើយ។ តាមសេចក្តីសម្រេចចិត្តនេះ លទ្ធិភេរវកម្មអាច ត្រូវបានវាយបរាជ័យតែប៉ុណ្ណោះប្រសិនបើមានការទាក់ទងលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពដោយមានការចូលរួមនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងអស់ រួមជាមួយ អ.ស.ប.។ ឯកសារនេះក៏បានអំពាវនាវប្រទេសជាសមាជិកនានាអនុវត្ត  វិធានការសមស្របនឹងច្បាប់អន្តរជាតិដើម្បីដោះស្រាយមូលហេតុនាំទៅលទិ្ធភេរវកម្មនិយម។ សេចក្តីសម្រេចចិត្តនេះក៏បានដាស់តឿនសកម្មភាពប្រយុត្ធប្រ ឆាំងនឹងអង្គការភេរវកម្មដូចជា អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) និងបណ្តាញ ភេរវកម្មអន្តរជាតិ Al Qaeda ផងដែរ៕ 

ប្រតិកម្មទៅវិញ