|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការគំរាមកំហែងភេរវកម្មចំពោះអាកាសចរណ៍ (VNA) |
(VOVworld) - ប្រព័ន្ធអាកាសចរណ៍ស៊ីវិលពិភពលោកដើរតួនាទីសំខាន់ស្លាប់រស់
ថេះចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងភាពសម្បូររុងរឿងដោយហេតុនេះប្រទេសជា
សមាជិកទាំងអស់គប្បីគាំទ្រវិធានការណ៍ធានាសន្តិសុខអាកាសចរណ៍ដើម្បី
បរិយាកាសសន្តិភាពនិងស្ថិរភាពមួយ។ នេះគឺជាសេចក្តីថ្លែងការណ៍ដែលក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. បាននាំចេញនៅកិច្ចប្រជុំនាព្រឹកថ្ងៃទី ២២ កញ្ញា។
ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ
២៣០៩ (ឆ្នាំ ២០១៦) ស្តីពីការគំរាមកំហែងភេរវកម្មចំពោះផ្នែកអាកាសចរ
ណ៍ស៊ីវិល។ តាមនោះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវឲ្យប្រទេសនា
នាសហការក្នុងក្របខ័ណ្ឌអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់ អ.ស.ប.
(ICAO) សំដៅធានាថា៖ បណ្ដាបទដ្ឋានសន្តិសុខអន្តរជាតិនៃប្រទេសនិ
មួយៗត្រូវបានត្រួតពិនិត្យឡើងវិញនិងកែលំអរដើម្បីចំណាតដំណោះគ្រោះ
អាសន្នដោយភេរវកម្មប្រកបដោយប្រសិទ្ធភាព។ សេចក្តីសម្រេចចិត្តក៏
បានអំពាវនាវឲ្យប្រទេសទាំងឡាយអនុវត្តបទដ្ឋានរបស់ ICAO ស្តីពីការរាំង
ស្កាត់គ្រោះអាសន្ននៅព្រលានយន្តហោះ ផងដែរ៕