ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីភាពតានតឹង រវាងរុស្ស៊ីនិងអ៊ុយក្រែន

Chia sẻ
(VOVworld) – នាថ្ងៃទី ១១ សីហា ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានប្រកាសថា៖ ស្ថាប័ននេះនឹងដំណើរការ
ពិភាក្សាអំពីស្ថានភាពភាពតានតឹងរវាងរុស្ស៊ីនិង
អ៊ុយក្រែនកំពុងឡើងជណ្តើរនៅ Crimea បន្ទាប់ពី
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនបានមាន ឧបាយកល
វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ Crimea។ 

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីភាពតានតឹង រវាងរុស្ស៊ីនិងអ៊ុយក្រែន - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីភាពតានតឹង រវាងរុស្ស៊ីនិងអ៊ុយក្រែន (VNA)

(VOVworld) – នាថ្ងៃទី ១១ សីហា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានប្រកាសថា៖
 ស្ថាប័ននេះនឹងដំណើរការពិភាក្សាអំពីស្ថានភាពភាពតានតឹងរវាងរុស្ស៊ីនិង
អ៊ុយក្រែនកំពុងឡើងជណ្តើរនៅ Crimea បន្ទាប់ពីរុស្ស៊ីចោទប្រកាន់អ៊ុយក្រែន
បានមាន ឧបាយកលវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ Crimea។
 កិច្ចប្រជុំ ជាបន្ទាន់នេះត្រូវបានរៀបចំឡើងតាមសំណូមពររបស់គណៈប្រតិ
ភូអចិន្ត្រៃយ៍ របស់អ៊ុយក្រែនប្រចាំនៅ អ.ស.ប.។ នាបច្ចុប្បន្ន ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko ក៏បានបញ្ជាណែនាំឲ្យក្រសួងការបរទេស
នៃប្រទេសនេះរៀបចំការចរចារតាមទូរស័ព្ទជាមួយអធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande
ទាក់ទិនដល់បញ្ហានៅឧបទ្វីប Crimea ផងដែរ៕ 

ប្រតិកម្មទៅវិញ