ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ៨ ​មិនា (តាមម៉ោង
វៀតណាម) ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បាន
ចេញផ្សាយសេចក្តីប្រកាសថ្កោលទោសការបាញ់
កាំជ្រួចនាពេល ថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង (VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៨ ​មិនា (តាមម៉ោងវៀតណាម) ក្រុមប្រឹក្សាសន្តិសុខ
 អ.ស.ប. បានចេញផ្សាយសេចក្តីប្រកាសថ្កោលទោសការបាញ់កាំជ្រួចនាពេល
ថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង។ ស្ថាប័ននេះរបស់ អ.ស.ប. ក៏បានសម្តែង
ការព្រួយបារម្ភចំពោះទង្វើបង្កើនអស្ថិរភាពរបស់ព្យុងយ៉ាង។ ក្រុមប្រឹក្សារសន្តិសុខ
អ.ស.ប. ក៏បានព្រមាននឹងអនុវត្តវិធានការរឹងមាំថែមទៀតចំពោះកូរ៉េខាង
ជើង។ មុននោះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានថ្កោល
ទោស យ៉ាងខ្លាំងក្លាទង្វើរំលោភទៅលើបណ្ដាសេចក្តីសម្រេចចិត្ត អ.ស.ប. របស់
កូរ៉េខាង ជើង ព្រមទាំង អំពាវនាវឲ្យប្រទេសនេះបញ្ឈប់ភ្លាមមួយរំពេចទង្វើ
បង្ករឿងហេតុ។ នាថ្ងៃទី​៧ មិនា ចិនបានប្រឆាំងជំទាស់ជាថ្មីម្តងទៀតការដាក់
ពង្រាយប្រព័ន្ធការពា រកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយរបស់
អាមេរិកប្រចាំនៅកូរ៉េខាង ត្បូង (THAAD)។ អ្នកនាំពាក្យក្រសួងការបរទេស
ចិន លោក Geng Shuang បានព្រមានថា៖ ចិននឹងអនុវត្តវិធានការសំដៅរក្សា
ផលប្រយោជន៍សន្តិសុខរបស់ ខ្លួន។ នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បាន
ឡើងសម្លេងចាត់ទុកថា៖ ការដាក់ពង្រាយ THAAD របស់អាមេរិកនៅកូរ៉េ
ខាងត្បូងនឹងធ្វើឲ្យស្ថានភាពលើ​ឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងភាពទាល់ច្រក៕ 

ប្រតិកម្មទៅវិញ