ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អនុម័តលើ​សេចក្តីសម្រេច​របស់​វៀតណាម និងប្រទេសដទៃទៀត

Chia sẻ
(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះត្រូវបានឧទ្ទេសនាមនាឆ្នាំ ២០០៨។ នាថ្ងៃទី ១០ ខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៤ ស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សជាមួយនឹងប្រធានបទផ្លាស់ប្តូរដោយសមភាព។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អនុម័តលើ​សេចក្តីសម្រេច​របស់​វៀតណាម និងប្រទេសដទៃទៀត - ảnh 1លោកឯកអគ្គរដ្ឋទូត Mai Phan Dung (ស្តាំ) ថ្លែងមតិ។ រូបថត៖ TTXVN

កាលពីថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបិទបញ្ចប់សម័យប្រជុំជាប្រចាំលើកទី ៥៦ (ចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា)។ អង្គប្រជុំបានអនុម័តលើសេចក្ដីសម្រេចចិត្ត និងអនុក្រិត្យចំនួន ២៥ ក្នុងនោះមានសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដែលស្នើឡើង និងតាក់តែងដោយវៀតណាម បង់ក្លាដែស និងហ្វីលីពីន។

សេចក្ដីសម្រេចចិត្តនេះត្រូវបានឧទ្ទេសនាមនាឆ្នាំ ២០០៨។ នាថ្ងៃទី ១០ ខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៤ ស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សជាមួយនឹងប្រធានបទផ្លាស់ប្តូរដោយសមភាព។ នេះជាជោគជ័យរបស់គណៈប្រតិភូទាំង៣ ចាប់ពីការស្នើរសុំ និងតាក់តែងខ្លឹមសារ ដល់ពិគ្រោះយោបល់ និងចកនាដល់ប្រទេសនានាឱ្យអនុម័ត។

ក្រៅពីជោគជ័យនេះ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៥៦ វៀតណាមក៏បានចូលរួមយ៉ាងសកម្ម និងថ្លែងនៅក្នុងកិច្ចប្រជុំ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើនដូចជា៖ សិទ្ធិមនុស្ស សិទ្ធិសុខភាព សិទ្ធិទទួលបានការអប់រំ ភាពក្រីក្រ ការប្រឆាំងការរើសអើងស្ត្រី កុមារី ក៏ដូចជាក្នុងសម័យប្រជុំអនុម័តរបាយការណ៍ UPR នៃប្រទេសនានាផងដែរ៕

ប្រតិកម្មទៅវិញ