ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. អនុម៍តលើសេចក្តីសម្រេចចិត្តអំពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ាក់

Chia sẻ

(VOVworld) – នាថ្ងៃទី ១ កញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ
អ.ស.ប. បានដំណើរការ សម័យប្រជុំពិសេសអំពី “ស្ថានភាព
សិទ្ធិមនុស្សនៅអ៊ីរ៉ាក់” ក្នុងកាលៈទេសៈដែលក្រុម ភេវរកម្ម
“រដ្ឋឥស្លាមស្វ័យប្រកាស”​ (IS) និងបណ្ដាក្រុមប្រដាប់អាវុធ
ផ្សេងៗបានរំលោភលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។


ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. អនុម៍តលើសេចក្តីសម្រេចចិត្តអំពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ាក់ - ảnh 1
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. អនុម៍តលើសេចក្តីសម្រេចចិត្តអំពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. បានដំណើរការ សម័យប្រជុំពិសេសអំពី “ស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ាក់” ក្នុងកាលៈទេសៈដែលក្រុម
ភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស”​ (IS) និងបណ្ដាក្រុមប្រដាប់អាវុធផ្សេងៗបានរំលោភ
លើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ តាមរបាយការណ៍ស្តីអំពីស្ថានភាពមនុស្សធម៌និង សិទ្ធិ
មនុស្សនៅតំបន់មួយចំនួនរបស់អ៊ីរ៉ាក់ដែលត្រូវបាន IS បានវាយប្រហារនិងទន្ទ្រាន កាន់កាប់នាពេលថ្មីៗនេះបានឲ្យដឹងថា៖ IS បានធ្វើឲ្យជនស៊ីវិលជាច្រើននាក់រងរបួស
និងស្លាប់ តាមរយៈសកម្មភាពចាប់ចំណាប់ខ្មាំង ការធ្វើទារុណកម្ម សម្លាប់ ជាដើម។ បណ្ដាទង្វើពោលខាងលើបានរំលោភពដ៏ធ្ងន់ធ្ងរដល់សិទ្ធិមនុស្សនិងសិទ្ធិសេរីភាព
ជាសារវ័ន្ត ជាពិសេស គឺសិទ្ធិរស់នៅ សិទ្ធិសេរីភាពខាងសាសសនា ។ល។ បទថ្លែង
ការរបស់ប្រទេសជាសមាជិក ចំនួន ៣០ និងអ្នកសង្គេតការនៃអង្គការសិទ្ធិមនុស្ស
ចំនួន ៤០ រូបបានរិះគន់យ៉ាងខ្លាំង ក្លាទង្វើរបស់ IS ដែលអាចក្លាយទៅជាឧក្រិដ្ឋកម្ម
សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក និងបទប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ