ក្រុមប្រឹក្សាយោធាកំពូលទួរគីដំណើរកិច្ចប្រជុំជាបន្ទាន់

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ កក្កដា​ ក្រុមប្រឹក្សាយោធាកំពូល
 (YAS) របស់ទួរគី បានដំណើរកិច្ចប្រជុំជាបន្ទាន់នៅរដ្ឋធានី
Ankara ដោយមានការចូលរួមរបស់ នាយករដ្ឋមន្ត្រី Binali
Yildirim រួមជាមួយមជ្ឈដ្ឋានឧត្តមសេនីយ៍ជាន់ខ្ពស់នៃ
ប្រទេស​នេះ ផងដែរ។ 
ក្រុមប្រឹក្សាយោធាកំពូលទួរគីដំណើរកិច្ចប្រជុំជាបន្ទាន់ - ảnh 1
ក្រុមប្រឹក្សាយោធាកំពូលទួរគីដំណើរកិច្ចប្រជុំជាបន្ទាន់ (VNA)


(VOVworld) – នាថ្ងៃទី ២៨ កក្កដា​ ក្រុមប្រឹក្សាយោធាកំពូល (YAS) របស់ទួរគី
បានដំណើរកិច្ចប្រជុំជាបន្ទាន់នៅរដ្ឋធានី Ankara ដោយមានការចូលរួមរបស់
នាយករដ្ឋមន្ត្រី Binali Yildirim រួមជាមួយមជ្ឈដ្ឋានឧត្តមសេនីយ៍ជាន់ខ្ពស់នៃ
ប្រទេស​នេះ ផងដែរ។ កិច្ចប្រជុំពោលខាងលើត្រូវបានរៀបចំឡើង ១ ថ្ងៃក្រោយពី
រដ្ឋាភិបាលទួរគីបណ្តេញចោលឧត្តមសេនីយ៍ចំនួន ១៤៩ រូបក្នុងចំណោមឧត្តម
សេនីយ៍ចំនួន ៣៥៨ រូបនៃរាល់អង្គភាពក្នុងកងទ័ពបន្ទាប់ពីការធ្វើរដ្ឋប្រហារមិន
សម្រេច នាថ្ងៃទី ១៥​ កក្កដា ដែលធ្វើឲ្យក្បាលម៉ាស៊ីនយោធានៃប្រទេសនេះខ្វះ
ខាត់ដ៏ធ្ងន់ធ្ងរ។ នាថ្ងៃដដែល មុននោះ អគ្គសេនាធិការកងទ័ពថ្មើជើងទួរគី
នាយឧត្តមសេនីយ៍ Ihsan Uyar និងមេបញ្ជាការហ្វឹកហាត់និងបណ្តុះបណ្ដាលកង
ទ័ពថ្មើជើងទួរគីនាយឧត្តមសេនីយ៍ Kamil Basoglu បានលាលែងពីដំណែង
ដោយគ្មានមូលហេតុទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៨ កក្កដា
 ទួរគីបានចោទប្រកាន់ស្ថាប័នចារកម្មជួរមុខចំនួន ២ របស់អាមេរិកគឺ ទីភ្នាក់ងារ
ស៊ើបការណ៍កណ្តាល (CIA) និង​ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានជួយ
ឧបត្ថម្ភបណ្ដុះបណ្ដាល បណ្ដាសមាជិកក្នុងចលនានៃបុព្វជិត Fethullah Gullen
ដែលត្រូវបាន Ankara ចោទប្រកាន់ឈរនៅខាងក្រោយឧបាយកលធ្វើរដ្ឋប្រហារ
មិនសម្រេច នាយប់ ថ្ងៃទី ១៥ កក្កដា កន្លងទៅនៅទួរគី៕ 

ប្រតិកម្មទៅវិញ