ទីប្រឹក្សាស្ថានទូតកូរ៉េខាងជើង (កណ្ដាល) (រូបថត៖ AP) |
មុននេះ កាលពីថ្ងៃទី ១៩ ខែមីនា កូរ៉េខាងជើងបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងម្នាក់ ដែលមានឈ្មោះថា Mun Col Myong ទៅកាន់សហរដ្ឋអាមេរិក។ ម៉ាឡេស៊ីបានស្នើឱ្យអ្នកការទូតទាំងអស់នៃស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងកូឡាឡាំពួរនិងសាច់ញាតិរបស់ពួកគេចាកចេញពីម៉ាឡេស៊ីក្នុងរយៈពេល ៤៨ ម៉ោង ចាប់ពីថ្ងៃទី ១៩ ខែមីនា។ ក្រសួងការបរទេសម៉ាឡេស៊ីក៏បានប្រកាសថានឹងបិទស្ថានទូតប្រចាំនៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងផងដែរ៕