ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងលើរដ្ឋធានីកាប៊ុលហើយប្រកាសថាទទួលបានជ័យជំនះ (រូបថត៖ Reuters) |
អ្នកនាំពាក្យលោក Mohammad Naeem បានឲ្យដឹងថា គ្មានស្ថាប័នការទូតណាមួយឬទីស្នាក់ការណាមួយនៅអាហ្វហ្គានីស្ថានដែលជាគោលដៅរបស់តាលីបង់ឡើយ ពោលគឺ ក្រុមតាលីបង់នឹងធានាសុវត្ថិភាព សម្រាប់ពលរដ្ឋ និងមន្ត្រីការទូតទាំងអស់។ លោក Mohammad Naeem ក៏បានឲ្យដឹងថា ក្រុម តាលីបង់ បានត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយភាគីនានានៅអាហ្វហ្គានីស្ថាន ហើយ ក៏ត្រៀមខ្លួនជាស្រេចដោះស្រាយរាល់ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិតាមរយៈការសន្ទនា។ សេចក្តីជូនដំណឹងរបស់ក្រុមតាលីបង់ត្រូវបាននាំចេញក្នុងបរិបទដែលកងកម្លាំងនេះ នាថ្ងៃដដែលបានចូលក្នុងរដ្ឋធានីកាប៊ុល និងលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសនេះ។ លោក Ashraf Ghani បានអះអាងថា លោកសុខចិត្តធ្វើបែបនេះ ដើម្បីចៀសវាងការបង្ហូរឈាម។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៦ ខែសីហា បានបើកកិច្ចប្រជុំបន្ទាន់ស្តីអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន៕