ក្រុមតាលីបង់បានប្រកាសថា ខ្លួនបានដណ្តើមយកទីតាំងខេត្តដែលមានឈ្មោះដូចគ្នារបស់ខេត្ត Kunduz និងខេត្ត Sar-e-Pul។ ព័ត៌មាននេះត្រូវបានក្រុមតាលីបង់បង្ហោះនៅលើបណ្តាញសង្គម Twitter ក្រោយមកក៏បានឲ្យដឹងថាកម្លាំងនេះបានដណ្តើមយកទីក្រុងតាឡូកាននៃខេត្តតាខារ។ ក្នុងនោះ Kunduz គឺជាគោលដៅសំខាន់បំផុត ដែលក្រុមតាលីបង់ដណ្ដើមបាន ចាប់តាំងពីការវាយប្រហារនៅខែឧសភា នៅពេលដែលក្រុមចម្រុះដឹកនាំដោយអាមេរិកបានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន៕