គ្រូបង្វឹកប្រ ធានក្រុមជម្រើសជាតិនារីវៀតណាម លោក Mai Duc Chung បានឲ្យដឹងថា៖
“ក្នុងពូលប្រកួតយើងខ្ញុំនឹងជួបគូប្រជែងខ្លាំងៗ។ យើងខ្ញុំមានឈានចូលវគ្គផ្តាច់ព្រ័ត្រហើយ។ អារម្មណ៍របស់យើងខ្ញុំគឺល្អណាស់។ ជួបជាមួយក្រុមជម្រើសជាតិជប៉ុន យើងខ្ញុំនឹងទទួលបានការវាយតម្លៃខ្ពស់ជាង ព្រោះក្រុមជម្រើសជាតិនេះធ្លាប់ទទួល ពានរង្វាន់ជើងឯកពិភពលោក ហើយក្នុងតំបន់អាស៊ីនេះតែម្តង ក្រុមនេះក៏ឈរលំដាប់ ថ្នាក់ខ្ពស់ដែរ។យើងខ្ញុំនឹងខិតខំប្រឹងប្រែងទទួលបានស្នាដៃខ្ពស់”។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាមបានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិជប៉ុន នៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៧ខែមេសា (តាមម៉ោង វៀតណាម) លើកីឡាដ្ឋាន King Abdullah៕