|
ផ្នូរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថតៈ TTXVN)) |
(VOVworld)-ក្នុងដំណើរធ្វើមាតុភូមិនិវត្តន៍ដើម្បីចូលរួមពិធីរំលឹកគុណបណ្តាស្តេច
Hung នាថ្ងៃទី៩មេសា ជនវៀតណាមនៅឯបទេសចំនួនជាង៤០នាក់បានមកពីប្រ
ទេសតំបន់ដែនដីជាង២០លើពិភពលោក បានទៅកាន់តំបន់Vung Chua-កោះ Yen
(នៅស្រុក Quang Trach ខេត្ត Quang Binh) ក្នុងបំណងអុជធូបរំលឹកវិញ្ញាណក័្ខន្ធនាយ
ឧត្តមសេនីយ៍ Vo Nguyen Giap។ ក្នុងក្តីរំជួលចិត្តយ៉ាងពាន់ពែក ជនវៀតណាមនៅ
ឯបរទេសទាំងអស់នេះ បានលំឱនកាយអុជធូបរំលឹក វិញ្ញាណក័្ខន្ធនាយឧត្តមសេ
នីយ៍របស់កងទ័ពប្រជាជនវៀតណាម ។
លោក Dinh Vuong Ty អាយុ៧៤ឆ្នាំ ជាអាណិកជនវៀតណាមនៅប្រទេសថៃ
ចែករំលែកថា ៖ ពេលនៅថៃ លោកបានទទួលដំណឹងពីមរណភាពរបស់នាយ
ឧត្តមសេនីយ៍ Vo Nguyen Giap។ លោកមានអារម្មណ៌ក្តុកក្តួលនឹងការបាត់បង់ដ៏
ធំធេង។ ឥឡូវនេះ លោកបានមកអុជធូបផ្ទាល់នៅផ្នូររបស់នាយឧត្តមសេនីយ៍។ លោកបានឲ្យដឹងថែមទៀតថា នឹងអប់រំកូនចៅចង់ចាំនិងដឹងគុណចំពោះបុព្វបុរស
វីរៈជនរបស់ប្រទេស ជាតិ ហើយមានមោទនភាពអំពីប្រភពដើម ស្រុកកំណើត
របស់ខ្លួនផងដែរ៕