|
ក្រុមចលនាអាមេរិកដាស់តឿសរដ្ឋសភាលុបចោលបទហ៊ុំព័ទ្ធប្រឆាំងនឹងគុយបា (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៣១ មិនា ក្រុមចលនារបៀងរបស់អាមេរិកមានឈ្មោះ Engage
Cuba បានចេញសេចក្ដីប្រកាសមួយដែលសំណូមពរឲ្យរដ្ឋសភាប្រទេសនេះ មាន
ការបោះជំហានជាក់ស្ដែងឆ្ពោះទៅដល់ការលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើ
គុយបា។ព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈរដ្ឋលោក Tom Emmer ដែលជា
សមាជិកមួយរូបនៃក្រុមនេះបានចាត់ទុកថា អាមេរិកបានអនុវត្តន៍បទហ៊ុំព័ទ្ធសេដ្ឋ
កិច្ច ដោយគោលដៅគឺប៉ះពាល់រដ្ឋាភិបាលគុយបា ប៉ុន្តែគោលនយោបាយនេះនាំ
មកនូវលទ្ធផលផ្ទុយទៅវិញសំរាប់អាមេរិក។តាមការស្ទង់មតិសាធារណៈមួយនា
ពេលថ្មីៗនេះរបស់អាមេរិកថា ៧០%នៃចំនួនប្រជាជននៃប្រទេសនេះគាំទ្រការ
លុបចោលបទហ៊ុំព័ទ្ធទៅលើគុយបា៕