ក្រុមចរចាអាមេរិកនិង ស.ប.ប.ក. រៀបចំវង់ចរចាលើកទី ៣ |
នាថ្ងៃទី ២ មិថុនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹង ថា៖ ក្រុមចរចារបស់អាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Sung Kim និងក្រុមចរចាកូរ៉េខាងជើងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Choe Son-hui បានរៀបចំវង់ចរចាលើកទី ៣ នៅភូមិឈប់បាញ់ Panmunjom។ លោក Sung Kim បានឲ្យដងឹថា៖ ការពិភាក្សារវាងភាគីទាំងពីរកំពុងប្រព្រឹត្តទៅតាមទិសត្រឹមត្រូវ ប៉ុន្តែ រំលឹកថា៖ នៅមានការងារជាច្រើនត្រូវបានអនុវត្តមុនពេលសម្រេចការងារត្រៀមរៀបចំសំរាប់ជំនួបកំពូលរវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងនាថ្ងៃទី ១២ មិថុនា ខាងមុខ៕