ក្រុមចរចារដ្ឋាភិបាលស៊ីរីវិលត្រឡប់មកតុចរចាទីក្រុង Geneva នៅស្វីស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ធ្នូ ក្រុមចរចារដ្ឋាភិបាលស៊ីរីនៅទីក្រុង Geneva ស្វីសដើម្បីចូលរួម ដំណើរការចរចាស្តីអំពីស៊ីរីក្រោមការគាំពាររបស់ អ.ស.ប.។ 
ក្រុមចរចារដ្ឋាភិបាលស៊ីរីវិលត្រឡប់មកតុចរចាទីក្រុង Geneva នៅស្វីស - ảnh 1 ក្រុមចរចារដ្ឋាភិបាលស៊ីរីវិលត្រឡប់មកតុចរចាទីក្រុង Geneva នៅស្វីស

(VOVworld) – នាថ្ងៃទី ១០ ធ្នូ ក្រុមចរចារដ្ឋាភិបាលស៊ីរីនៅទីក្រុង Geneva ស្វីសដើម្បីចូលរួម ដំណើរការចរចាស្តីអំពីស៊ីរីក្រោមការគាំពាររបស់ អ.ស.ប.។ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅ អ.ស.ប. លោក Bashar Al Jaafari និងជាប្រធានក្រុមចរចារដ្ឋាភិបាលស៊ីរីបានមកកាន់ ទីក្រុង Geneva។ ប៉ុន្តែ លោក Bashar Al Jaafari បានបដិសេធឆ្លើយសម្ភាសរបស់មជ្ឈដ្ឋាន អ្នកយកព័ត៌មាន។ មុននេះ ក្រោយរយៈពេល ៣ ថ្ងៃ ជុំចរចាលើកទី ៨ ក្រោមការគាំពាររបស់ អ.ស.ប. ត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃទី ៥ ធ្នូ នៅទីក្រុង Geneva ដែលគ្មានវត្តមាននៃ ក្រុមចរចារដ្ឋាភិបាលស៊ីរីដោយមីលហេតុថា ភាគីប្រឆាំងមិនយល់ព្រមដើម្បីប្រធានាធិបតី Bashar Al Assad កាន់ដំណែងតួនាទីណាមួយឡើយក្នុងរដ្ឋាភិបាលអន្តរកាល។ វង់ចរចា លើកទី ៨ នេះត្រូវបានចាត់ទុកជាឱកាសដើម្បី អ.ស.ប. ស្តារឡើងវិញការខំប្រឹងប្រែងបញ្ចប់ ជំលោះដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ៕ 

ប្រតិកម្មទៅវិញ