អ្នកទោសតាលីបង់ត្រូវបានដោះលែងនៅពន្ធនាគារ Pul-e-Charkhi (រូបថត៖ AFP / VNA) |
នាបច្ចុប្បន្ននេះ ភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើពេលវេលារៀបចំកិច្ចចារចានេះនៅរដ្ឋធានីដូហាឡើយ។ អ្នកនាំពាក្យក្រុមប្រឹក្សាផ្សះផ្សាជាតិនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានលោក Faraidoon Khawzoon បានឲ្យដឹងថា ក្រុមចរចារបស់ខ្លួនបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាហើយ ក្រោយពេលភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសរួចជាស្រេច។
មុននេះក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា បេសកជនជួរមុខរបស់អាមេរិកទទួលបន្ទុក អាហ្វហ្កានីស្ថាន លោក Zalmay Khalilzad បានធ្វើដំណើរទៅដល់ទីក្រុងដូហាកាលពីថ្ងៃទី ៤ ខែកញ្ញាហើយ។ នេះគឺជា សញ្ញាមួយទៀតដែលសរឲ្យឃើញថា បណ្ដាការចរចានឹងត្រូវបានតភ្ជាប់ឡើងវិញយ៉ាងឆាប់ៗផងដែរ៕