ក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥លើកកំពស់ប្រសិទ្ធភាពនៃការបង្ការនិងការឆ្ពោះទៅអំពើល្អ

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៨ ក្រមច្បាប់ព្រមហ្មទណ្ឌឆ្នាំ២០១៥មានសុពលភាពជាផ្លូវការ។ នេះជាក្រមច្បាប់ដែលមានអត្ថន័យសំខាន់ពិសេស ដើរតួនាទីអនុវត្តជាក់ស្តែងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ អនុវត្តជាក់ស្តែងនូវស្មារតីនៃការកែទម្រង់យុត្តិធម៌ដែលចែងក្នុងសេចក្តីសម្រេចចិត្ត លេខ០៨និងសេចក្តីសម្រេចចិត្តលេខ៤៩របស់ការិយាល័យនយោបាយ។ 
ក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥លើកកំពស់ប្រសិទ្ធភាពនៃការបង្ការនិងការឆ្ពោះទៅអំពើល្អ - ảnh 1បណ្ឌិត Dinh The Hung ជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មាន (រូបថតៈ Doãn Tấn/TTXVN) 

យោងតាមអ្នកជំនាញការ គឺ ក្រមច្បាប់ព្រម្មទណ្ឌឆ្នាំ២០១៥ត្រូវបាន ចងក្រងដោយផ្តោតសំខាន់លើការពង្រឹង គោលនយោបាយព្រហ្មទណ្ឌនិងបែបបទនីតិព្រហ្មទណ្ឌ លើកកំពស់លក្ខណៈបង្កាប្រឆាំង និងលក្ខណៈឆ្ពោះទៅអំពើល្អក្នុងការជំនុំជុំរះជនល្មើស។

        យោងតាមបណ្ឌិត Dinh The Hung ប្រធានការិយាល័យយុត្តិធម៌ព្រហ្មទណ្ឌ  វិទ្យា ស្ថានរដ្ឋនិងច្បាប់ នៃ វិទ្យាស្ថានសភាបណ្ឌិតវិទ្យា សាស្ត្រនិងសង្គមវៀតណាមថា ក្រមច្បាប់ ព្រហ្មទណ្ឌ២០១៥ដែលបានផ្សព្វផ្សាយលើកនេះ នឹងជំនះពុះពារនូវចំណុចខ្វះខាតក្នុងក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ ១៩៩៩។ មិនត្រឹមតែប៉ុណ្ណោះ ច្បាប់នេះក៏បានរួមចំណែកទៅក្នុងការ ពង្រឹងយន្តការទីផ្សារតាមរយៈការធ្វើវិសោធនកម្មសំខាន់ៗចំពោះបទល្មើសអំពីសេដ្ឋកិច្ច។ ក្រៅពីនោះ សេចក្តីកំណត់ចែងក្នុងក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ថែមទាំងបង្ហាញស្មារតី ចូលរួមសមាហរណកម្មអន្តរជាតិខ្ពស់ទៀតផង៕

ប្រតិកម្មទៅវិញ