ក្រុមចតុភាគី Normandy ខ្វែងគំនិតក្នុងការដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន

Chia sẻ
ក្រុមចតុភាគី Normandy ខ្វែងគំនិតក្នុងការដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន
ក្រុមចតុភាគី Normandy ខ្វែងគំនិតក្នុងការដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន - ảnh 1
ក្រុមចតុភាគី Normandy ខ្វែងគំនិតក្នុងការដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន

(VOV)_​ជំនួបសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស របស់​ ក្រុមចតុភាគី Normandy ​រួមមាន៖ រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែន ​នាថ្ងៃទី២៥ មិនា នៅទី​ក្រុងបារីស (បារាំង) 
បានបិទបញ្ចប់ ហើយភាគីទាំងឡាយមិនទាន់ឯកភាពអំពីទិសដៅដោះស្រាយជំលោះ
នៅភាគខាងកើតអ៊ុយក្រែននៅឡើយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ​Grigory
 Karasin បានសង្កត់ធ្ងន់ថា៖ បណ្ដាភាគីនៅភាគខាងកើតអ៊ុយក្រែន មិន​អនុវត្ត​ត្រឹម
ត្រូវតាមកិច្ចព្រមព្រៀង Minsk  ដោយបានរំលោភទៅលើបទឈប់បាញ់​ជា​ច្រើ​ន​លើក
 ហើយចោទប្រកាន់រដ្ឋអំណាចអ៊ុយក្រែនធ្វើអោយដំណើការអនុវត្តកិច្ច​ព្រមព្រៀង​នេះ
​មានភាពយឹតយាវ។ ក្នុងពេលនោះ អនុរដ្ឋមន្ត្រីអ៊ុយក្រែន លោក Vadym Prystaiko
គូសបញ្ជាក់​​ថា៖ ភាគី Kiev មិនចាត់ទុកបណ្ដាអ្នកប្រមុខ Donetsk , Lugansk នាបច្ចុប្បន្ន
 ជាដំ​ណាង​របស់ប្រជាជននៅក្នុងតំបន់នេះទេ។ ​

          ក្នុងព្រឹត្តិការណ៍ទាក់ទិនទៀត សភាអឺរ៉ុប (EP) នាថ្ងៃទី២៥ មិនា បានអនុម័ត​​លើ
​ការសន្យា របស់សហភាពសហភាពអឺរ៉ុប EU អោយអ៊ុយក្រែនខ្ចីទឹកប្រាក់ចំនួន ១,៨
ពាន់លានអឺរ៉ូ ដើម្បីជួយប្រទេសនេះបំពេញ​ការខាតបង់ក្នុងជញ្ជីញទូទាត់ប្រាក់ក្នុង
រយៈពេលខ្លី​៕

ប្រតិកម្មទៅវិញ