កីឡាករ Vo Thanh Tung ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿងសម្រាប់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018 (រូបថត៖ TTXVN) |
ក្រោយរយៈពេល៦ថ្ងៃប្រកួតដោយស្មារតីនិងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ បណ្ដា កីឡាករកីឡាការិនីវៀតណាមដណ្ដើមបានមេដាយសរុបចំនួន៤០គ្រឿង ក្នុង នោះមានមេដាយមាស៨គ្រឿង មេដាយប្រាក់៨គ្រឿងនិងមេដាយសំរិទ្ធ២៤ គ្រឿង។ នេះជាលទ្ធផលហួសគោលដៅដែលត្រូវបានដាក់ចេញនោះគឺដណ្ដើម បានមេដាយមាសតែ៤គ្រឿងប៉ុណ្ណោះ។
បញ្ចប់ Asian Para Games 2018 ក្រុមកីឡាជនពិការវៀតណាមឈរ លំដាប់ទី១២ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលរួមប្រកួតទាំង៤៤។ លំដាប់ទី១នៃតារាង មេដាយគឺក្រុមកីឡាចិនដោយឈ្នះមេដាយមាសចំនួន១៧២គ្រឿង៕