ក្រុមការងារអន្តរក្រសួងវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ បុរីវ៉ាទីកង់

Chia sẻ
(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៣ និង ថ្ងៃទី ២៤ សីហាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បានដឹកនាំក្រុមការងារអន្តរក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់។ 
ក្រុមការងារអន្តរក្រសួងវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ បុរីវ៉ាទីកង់ - ảnh 1 ក្រុមការងារអន្តរក្រសួងវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ បុរីវ៉ាទីកង់

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៣ និង ថ្ងៃទី ២៤ សីហាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បានដឹកនាំក្រុមការងារអន្តរក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់។ នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស្មោះត្រង់ស្ដីពីទំនាក់ទំនងរវាងវៀតណាម និង បុរីវ៉ាទីកង់ ក្នុងនោះមានបញ្ញាទាក់ទិននឹងសម្ព័ន្ធសមាគមកាតូលិកវៀតណាម។ លោក Ha Kim Ngoc បានអះអាងថា៖ វៀតណាមជានិច្ចកាលអនុវត្តគោលនយោបាយមុខក៏ដូចជាក្រោយគោរព និងធានាឲ្យសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនគ្រប់រូប លើកទឹកចិត្ត និងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធសមាគម កាតូលិកវៀតណាមចូលរួយ៉ាងសកម្មក្នុងបុព្វហេតុកសាងប្រទេសជាតិ។

វីឯខ្លួនវិញបុរីវ៉ាទីកង់បានអះអាងពីការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងទ្វេភាគី ហើយមានបំណងថាសម្ព័ន្ធសមាគម កាតូលិកវៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មសម្រាប់សង្គម គោរពយ៉ាងហ្មត់ចត់នូវច្បាប់៕

ប្រតិកម្មទៅវិញ