ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang វៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ តុលា ថ្នាក់ដឹកនាំខេត្ត Hau Giang ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយក្រុមការងារនៃស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទដឹកនាំដោយអគ្គស្នងការរង ឧត្តមសេនីយ៍ទោ ដង ម៉ៅ។ 
ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang វៀតណាម - ảnh 1 ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang វៀតណាម

(VOVworld) – នាថ្ងៃទី ៩ តុលា ថ្នាក់ដឹកនាំខេត្ត Hau Giang ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយក្រុមការងារនៃស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទដឹកនាំដោយអគ្គស្នងការរង ឧត្តមសេនីយ៍ទោ ដង ម៉ៅ។ ក្នុងជំនួបធ្វើការ ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការរវាងស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទចំណុះក្រសួងការពារជាតិកម្ពុជាជាមួយកងយោធភូមិភាគលេខ ៩ និងបណ្ដា ខេត្តនៅតំបន់វាលសណ្តទន្លេ Cuu Long របស់វៀតណាមលើវិស័យសេដ្ឋកិច្ចនិងការ ពារជាតិ។ ទន្ទឹមនឹងនោះ ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទបាន ជូនដំណឹងអំពីសន្តិសុខនៅខ្សែព្រំដែនរួមជាមួយការបង្កលក្ខណៈងាយស្រួលសំរាប់ ប្រជាពលរដ្ឋវៀតណាមទៅរស់នៅនៅកម្ពុជាផងដែរ។ អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត  Hau Giang (វៀតណាម) លោក Nguyen Van Tuan បានសម្តែងគោល បំណងថា៖ ស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទបន្តសហប្រតិបត្តិការជាមួយ យោធភូមិភាគទី ៩ បណ្ដាខេត្តជាប់ព្រំដែននិងខេត្តនានានៅតំបន់ណាមបូខាង លិច។ លោក Nguyen Van Tuan ក៏បានស្នើឲ្យកងទ័ពកម្ពុជាបន្តរក្សាស្ថិរភាពនៅតំបន់ ខ្សែព្រំដែនជាមួយវៀតណាមសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំង ជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅនៅកម្ពុជាដែរ៕

ប្រតិកម្មទៅវិញ