ក្រុមការងារ OPCW នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី |
(VOVworld) – នាថ្ងៃទី ១៦ សីហា អនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានជូនដំណឹងថា៖ គណៈកម្មាធិការស៊ើបអង្កេតនៃអង្គការហាមឃាត់ អាវុធគីមី (OPCW) នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី នាប៉ុន្មានថ្ងៃខាងមុខ។ ប៉ុន្តែ ក្រុមការងាររបស់ OPCW នឹងមិនទៅកាន់ទីរួមខេត្ត Khan Shaykhun និងមូលដ្ឋានសឹកជើងអាកាស Shayrat របស់ស៊ីរីទេ។ ដោយសារកន្លែងទាំងពីរ នេះត្រូវបានចាត់ទុកបានកើតមានឡើងការវាយប្រហារដោយអាវុធគីមី ដោយសារ ការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅទីកន្លែងទាំងនេះ។ លោក Mekdad បានអះអាងថា៖ ក្រុមការងាររបស់ OPCW នឹងទៅបំពេញទស្សនកិច្ច នៅទីក្រុង Damascus នាប៉ុន្មានថ្ងៃខាងមុខ ហើយរដ្ឋអំណាចស៊ីរីនឹងបង្កលក្ខណៈ ចាំបាច់ដើម្បីបំរើការងារធ្វើស៊ើបអង្គេត៕