ក្រុមកងវិស្វកម្មលេខ១របស់វៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពបានសម្រេចបេសកកម្មដោយជោគជ័យ

Chia sẻ

(VOVWORLD) - លោកវរសេនីយ៍ឯក Pham Manh Thang ប្រធានស្នងការរក្សាសន្តិភាពវៀតណាម បាន សង្កត់ធ្ងន់ថា កងវិស្វកម្មលេខ១ គឺជាក្រុមកងវិស្វកម្មដំបូងគេរបស់វៀតណាម ដែល បានដាក់ពង្រាយនៅតំបន់ថ្មី ដោយខ្វះខាតសម្ភារៈបរិក្ខារ និងមានលក្ខខណ្ឌអាកាស ធាតុតឹងរឹង។ 

ក្រុមកងវិស្វកម្មលេខ១របស់វៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពបានសម្រេចបេសកកម្មដោយជោគជ័យ  - ảnh 1ក្រុមកងវិស្វកម្មលេខ ១ ដែលចូលរួមសកម្មភាពរក្សាសន្តិភាព របស់ អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abyei) បានបំពេញភារកិច្ច ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកប្រទេសវិញ។ (រូបថត៖ VNA)
នាព្រលឹមព្រឹកថ្ងៃទី ១៥ សីហា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រដ្ឋធានី ហាណូយ) ស្នងការរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី ទទួលស្វាគមន៍ក្រុមកងវិស្វកម្មលេខ ១ ដែលចូលរួមសកម្មភាពរក្សាសន្តិភាព របស់ អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abyei) បានបំពេញភារកិច្ច ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកប្រទេសវិញ។
ថ្លែងមតិនៅទីនេះ លោក វរសេនីយ៍ឯក Pham Manh Thang ប្រធានស្នងការរក្សាសន្តិភាព
វៀតណាម បាន សង្កត់ធ្ងន់ថា កងវិស្វកម្មលេខ១ គឺជាក្រុមកងវិស្វកម្មដំបូងគេរបស់
វៀតណាម ដែល បានដាក់ពង្រាយនៅតំបន់ថ្មី ដោយខ្វះខាតសម្ភារៈបរិក្ខារ និងមានលក្ខខណ្ឌអាកាស ធាតុតឹងរឹង។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមបានខិតខំប្រឹងប្រែង ជំនះពុះពារ លើការលំបាកទាំងអស់ និងសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចដែលមេបញ្ជាការ បេសកកម្មប្រគល់ជូន។ អភិបាលតំបន់ Abyei បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ ក្រុមកងវិស្វកម្មវៀតណាមដែលបានជួយឧបត្ថម្ភប្រជាជននៅទីនេះក្នុងការជួសជុលផ្ទះ ផ្លូវថ្នល់ កសាងសំណង់សប្បុរសធម៌ ក៏ដូចជាធានាស្ថិរភាពស្ថានភាពប្រជាជន ផងដែរ។
គួរជម្រាបថា ក្រោយរយៈពេល ១៥ ខែចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA តំបន់ Abyei ក្រុមកងវិស្វកម្ម លេខ ១ បានសាងសង់ថ្មី កែលម្អនិងជួសជុលផ្លូវគមនាគមន៍សំខាន់ៗនៃបេសកកម្ម ដោយមានប្រវែងសរុបជិត ៧០ គីឡូម៉ែត្រ; បើកផ្លូវល្បាតថ្មីចំនួន ១៥ ខ្សែ ដើម្បីធានាសន្តិសុខ សុវត្ថិភាពឆ្លងព្រៃដោយមានប្រវែងសរុបជាង ៣០០គីឡូម៉ែត្រ; សាងសង់ ព្រលានយន្តហោះថ្មីសម្រាប់យន្តហោះធុនធ្ងន់ MI២៦។ លើសពីនេះ ក្រុមកងវិស្វកម្ម លេខ ១ ក៏បានសម្របសម្រួលជាមួយអង្គភាពទ័ពជើងគោកប៉ាគីស្ថាន ដើម្បីរៀបចំការ ពិនិត្យសុខសភាព ចែកថ្នាំដោយឥតគិតថ្លៃ ប្រគល់អំណោយដល់ស្ត្រី និងកុមារប្រចាំ ស្រុក; សាងសង់ប្រព័ន្ធលូបង្ហូរទឹក ដើម្បីជួយប្រជាជនទីរួមខេត្ត Abyei រួចផុតពីគ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ