ក្រុម Visegrad ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានូវគោលនយោបាយបែងចែកជនភៀសខ្លួនរបស់ EU

Chia sẻ
(VOVworld) - នាថ្ងៃទី២៨ មិនា ថ្នាក់ដឹកនាំប្រទេស
អឺរ៉ុបភាគកណ្ដាលទាំង៤នៃ ក្រុម Visegrad រួមមាន
ប៉ូឡូញ ហុងក្រី សាធារណៈរដ្ឋឆែកនិងស្លូវាគី បាន
ព្រមាន ថា ខួនមិនបារម្ភចំពោះមុខការដែលត្រូវសហ
ភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មខាង ហិរញ្ញវត្ថុ ប្រសិនបើក្រុមនេះមិនចូលរួមក្នុងការបែងចែកជនភៀសខ្លួនរាប់ពាន់នាក់ មកពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកនោះឡើយ។
ក្រុម Visegrad ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានូវគោលនយោបាយបែងចែកជនភៀសខ្លួនរបស់ EU - ảnh 1
ជនភៀសខ្លួនត្រូវបានបញ្ជូនទៅជំរុំភៀសខ្លួននៅតំបន់ព្រំដែនហុងគ្រី-ស៊ែប៊ី​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨ មិនា ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបភាគកណ្ដាលទាំង៤នៃ
ក្រុម Visegrad រួមមានប៉ូឡូញ ហុងក្រី សាធារណៈរដ្ឋឆែកនិងស្លូវាគី បានព្រមានថា
ខួនមិនបារម្ភចំពោះមុខការដែលត្រូវសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុ
 ប្រសិនបើក្រុមនេះមិនចូលរួមក្នុងការបែងចែកជនភៀសខ្លួនរាប់ពាន់នាក់មកពី
មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកនោះឡើយ។អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយក
ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុម Visegrad នៅទីក្រុង Warsaw នាយករដ្ឋមន្រ្តី
ប៉ូឡូញលោក Beata Szydlo អះអាងថា ប៉ូឡូញនិងក្រុម Visegrad នឹង មិនទទួលយក
បានចំពោះការគំរាមកំហែងដូច្នេះឬល័ក្ខណ្ឌប្រហាក់ប្រហែល នានានោះឡើយ។
នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ចាត់ទុកថា  នេះជា រូបភាពជំរិតទារប្រាក់
នៅពេល EU ផ្សាភ្ជាប់បញ្ហាថវិកាជាមួយនឹងគោល នយោបាយអន្តោប្រវេសន៍។
ក្នុងពេលនោះ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានប្រៀបធៀបរលក
ជនចំណាកស្រុកដូចជាសេះប្រាសាទ Troy ផ្ទុកភេរវករ ព្រមទាំងការពារគោល
នយោបាយទប់ស្កាត់ជនចំណាកស្រុកចាប់ពី ខាងក្រៅព្រំដែន៕

ប្រតិកម្មទៅវិញ