គ្រូបង្វឹក U២៣ ឥណ្ឌូនេស៊ី លោក Shin Tae-yong បានបិទបញ្ជីឈ្មោះកីឡាករចំនួន ២០រូប ដែលចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣១ ដែលក្នុងនោះ កីឡាករ ១២ នាក់បានចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Cup 2020)។ គោលដៅរបស់ U២៣ ឥណ្ឌូនេស៊ី នៅស៊ីហ្គេម ៣១ គឺមេដាយមាស។ U២៣ ឥណ្ឌូណេស៊ី ទើបត្រលប់មកផ្ទះវិញកាលពីថ្ងៃទី២៩ ខែមេសា បន្ទាប់ពីហ្វឹកហាត់បានពីរសប្តាហ៍នៅកូរ៉េខាងត្បូង។ U២៣ ឥណ្ឌូណេស៊ី មកវៀតណាមនៅថ្ងៃទី៣ ខែឧសភា បីថ្ងៃមុនប្រកួតជាមួយ U២៣ វៀតណាម៕