យុទ្ធនាការហ្វឹកហាត់កងទ័ពជើងទឹកអាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២០ (រូបថត៖ AFP / VNA |
ជាក់ស្តែង មន្រ្តីទាំងអស់បានផ្លាស់ប្តូរទស្សនៈស្តីពី កិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ ដោយលើកសំណើរនៅក្នុងវិស័យនៃការតភ្ជាប់និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបញ្ហាសន្តិសុខ ដូចជាការប្រឆាំងនឹងភេរវកម្ម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាសន្តិសុខដែនសមុទ្រ ដោយមានគោលបំណងជម្រុញសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។
ក្នុងបរិបទជំងឺរាតត្បាតសកលកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងស្មុគស្មាញនោះ មន្ត្រីទាំងអស់ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងការស្តារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់និងចែករំលែកវិធានការណ៍ល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឆឹងនឹងជំងឺរាតត្បាតផងដែរ។
ទន្ទឹមនឹងនេះដែរ មន្ត្រីទាំងនោះ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការ ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីផាព បើកចំហរ រុងរឿង និងបរិយាប័ន្ន ដោយផ្អែកទៅលើ គុណតម្លៃ និងគោលការណ៍រួម ក៏ដូចជាការគោរពច្បាប់អន្តរជាតិផងដែរ៕