|
ក្រុម P5+1 និងអ៊ីរ៉ង់បានកំណត់រយៈពេលចរចារថ្មី (Reuters) |
Vovworld-បញ្ចប់កិច្ចប្រជុំនាថ្ងៃទី២៦កញ្ញានៅខាងក្រៅសម័យប្រជុំលើកទី
៦៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រី
ការបរទេស P5+1 និងអ៊ីរ៉ង់បានឯកភាពរយៈពេលតភ្ជាប់ឡើងវិញការចរចារអំពីកម្មវិធីនុយគ្លេអ៊ែបណ្ដាលជំលោះរបស់ Tehran។ បណ្ដាភាគីបានឯកភាពដំណើរការចរចារនាថ្ងៃទី១៥និង១៦តុលាខាងមុខនៅទីក្រុង Geneva ស្វីស។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៦កញ្ញាថ្លែងមតិចំពោះមុខអ្នកប្រាជ្ញ
ចំណុះសាលាសភាបណ្ឌិតទ្វីបអាស៊ីនិងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៅទីក្រុង
New York ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rowhani បានឲ្យដឹងថា Tehran សន្យាចរចារ
អំពីកម្មវិធីនុយគ្លេអ៊ែជាមួយការទំនុកទុកចិត្តក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអ៊ីរ៉ង់ជាមួយ
ក្រុម P5+1។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចចូលរួមយ៉ាង
ម៉ឹងម៉ាត់ទៅក្នុងដំណើរការឆ្ពោះទៅវិធានការមួយយល់ព្រមបានតាមរយៈការចរចារ៕