ក្រុម Houthi និងកង​កម្លាំង​​ឥស្លាម​​នៅ​អ៊ីរ៉ាក់​បាន​វាយប្រហារ​លើ​​អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែកក្កដា កងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែនបានប្រកាសចូលរួមជាមួយក្រុមប្រដាប់អាវុធមួយដែលមានឈ្មោះថា "តស៊ូឥស្លាម" នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីអនុវត្តការវាយប្រហារដោយមីស៊ីល Cruise សំដៅទៅលើ "គោលដៅសំខាន់មួយ" នៅទីក្រុង Haifa របស់អ៊ីស្រាអែល។

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Masirah របស់ក្រុម Houthi អ្នកនាំពាក្យ Yahya Sarea បានលើកច្បាស់ថា  "ប្រតិបត្តិការយោធារួមបានសម្រេចគោលដៅដែលបានកំណត់" ហើយបានប្រកាសថា នឹងមានការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែលរហូតដល់ជម្លោះនៅតំបន់ហ្គាហ្សាបានបញ្ឈប់។

ក្រុម Houthi និងកង​កម្លាំង​​ឥស្លាម​​នៅ​អ៊ីរ៉ាក់​បាន​វាយប្រហារ​លើ​​អ៊ីស្រាអែល - ảnh 1មីស៊ីលរបស់កងកម្លាំង Houthi សំដៅលើនាវាដឹកទំនិញនៅសមុទ្រអារ៉ាប់។ រូបថត៖ THX/TTXVN

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក កងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែនបានបើកការវាយប្រហារជាច្រើនដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៊ីលប្រឆាំងនឹងទីក្រុងរបស់អ៊ីស្រាអែល និងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល។ ក្រុម Houthi បានអះអាងថា ការវាយប្រហារទាំងនេះសំដៅបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ខណៈដែលជម្លោះនៅតំបន់ហ្គាហ្សា នៅតែបន្ត។

អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចបានព្យាយាមបញ្ឈប់ក្រុម Houthi ដោយការវាយប្រហារលើគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមនេះមិនបានបង្ហាញសញ្ញានៃការបញ្ឈប់នោះទេ៕

ប្រតិកម្មទៅវិញ