ក្រុម G-20 សន្យាថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក“ធ្លាក់ចុះ“

Chia sẻ
(VOVWORLD) - នៅចុងបញ្ចប់នៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដែលរៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុនៃក្រុមប្រទេស G20 កាលពីថ្ងៃទី ១៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះបានវាយតម្លៃថាសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះយ៉ាងគំហុកដោយ សារ ផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ Covid-19 ហើយសន្យាថាក្រុមនេះនឹងធ្វើអ្វីៗទាំងអស់ដើម្បីកាត់ បន្ថយយ៉ាងច្រើនបំផុតនូវហានិភ័យសេដ្ឋកិច្ច «ធ្លាក់ចុះ» ផងដែរ។
ក្រុម G-20 សន្យាថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក“ធ្លាក់ចុះ“ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនៃក្រុម G20 តាមប្រព័ន្ធវីដេធួស្តីពីជំងឺរាតត្បាត COVID-19 កាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ ច្បាស់ថា ក្រុម G20 នឹងបន្តប្រើប្រាស់គោលនយោបាយទាំងអស់ដែលមានស្រាប់ដើម្បីការពារជីវិត ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយឧបត្ថម្ភ គាំទ្រដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញនិង ជម្រុញអនុវត្តប្រព័ន្ធ ហិរញ្ញវត្ថុ ទោះបីជាយុថាទស្សន៍សេដ្ឋកិច្ចនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

ទាក់ទងនឹងកម្មវិធីដោះបំណុលរបស់ក្រុមប្រទេស G20 សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃក្រុមនេះបានឲ្យដឹងថាទទួលការលើកសំណើរសុំពន្យាពេលសម្រាប់ការបង់ប្រាក់កម្ចីសរុបចំនួន ៥,៣ ពាន់ លានដុល្លារអាមេរិកមកពីពីប្រទេស កំពុង អភិវឌ្ឍន៍ចំនួន ៤២ រួចហើយ៕

ប្រតិកម្មទៅវិញ