យោងតាមការធ្វើបច្ចុប្បន្នកម្មនៅលើគេហទំព័រ worldometers.info គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកញ្ញា ជម្ងឺកូវីដ ១៩ បានកើតមាននៅប្រទេសនិងតំបន់ដែនដីចំនួន២២១ ដោយមានករណីឆ្លងឡើងដល់ ទៅ២២៦,៥លាននាក់ និងករណីស្លាប់ចំនួនជាង៤,៦៦ លាននាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លង មក អាមេរិកនៅតែជាប្រទេសនាំមុខគេ លើពិភពលោក អំពីចំនួនករណីឆ្លងថ្មី (១១២.៥០០ នាក់) និងចំនួនករណីស្លាប់ថ្មី (១.៧០០នាក់)។
អ្នកវិទ្យាសាស្ត្រជាច្រើនបានព្រមានថា ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ពិភពលោកត្រូវការត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងជម្ងឺកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំជាង ហើយការឆ្លងរាលដាលត្រឹមតែបញ្ចប់ បន្ទាប់ពីមនុស្សទាំងអស់ឬត្រូវឆ្លងមេរោគ ឬត្រូវ បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ប៉ុណ្ណោះ។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវគោល នយោបាយនិងជម្ងឺឆ្លងនៅសាកលវិទ្យាល័យ Minnesota (អាមេរិក) រលកជម្ងឺកូវីដ ១៩ ថ្មីៗមានហានិភ័យផ្ទុះឡើងក្នុងរដូវរងារ នៅតាមសាលារៀន មធ្យោបាយធ្វើដំណើរ សាធារណៈនិងកន្លែងធ្វើការ ក្នុងបរិបទដែលប្រទេសជាច្រើនបានប្ដេជា្ញចិត្តបើកប្រតិ បត្តិការសេដ្ឋកិចឡើងវិញ ខណៈដែលមនុស្សរាប់ពាន់លាននាក់មិនត្រូវបានចាក់វ៉ាក់ សាំងទាល់តែសោះ៕