ការព្យាករណ៍ពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល២០២១-២០២៥

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ មករា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍរបស់អង្គការ សហប្រជាជាតិ (UNDP) បានសហការជាមួយមជ្ឈមណ្ឌលព័ត៌មាននិង ព្យាករណ៍សេដ្ឋកិច្ច-សង្គមជាតិ (ចំណុះក្រសួងផែនការនិងវិនិយោគ) រៀបចំ សិក្ខាសាលាក្រោមមូលបទ “សេដ្ឋកិច្ច វៀតណាមក្នុងរយៈពេលមធ្យមពីឆ្នាំ ២០២១-២០២៥៖ ការស្ដារឡើងវិញនិងបង្កើនល្បឿន”។

ការព្យាករណ៍ពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល២០២១-២០២៥ - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ (រូបថត៖ baoquocte.vn)
ពាក់ព័ន្ធដល់ការព្យាករណ៍ពី សេណារីយ៉ូកំណើនសេដ្ឋកិច្ចក្នុងដំណាក់ កាល២០២១-២០២៥ លោកបណ្ឌិត Dang Duc Anh នាយករងនៃមជ្ឈ មណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ច-សង្គមជាតិ បានឲ្យដឹងថា សេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ២០២១ទំនងជា នឹងសម្រេចបានកំណើនខ្ពស់ឡើងវិញ។ មានសេណារីយ៉ូចំនួន២ត្រូវបានធ្វើឡើង។ តាមសេណារីយ៉ូទី១ថា ប្រសិន បើកំណើនសេដ្ឋកិច្ចសកលស្ដារឡើងវិញខណៈដែលជម្ងឺរាតត្បាត Covid-19 ត្រូវបានរុញថយក្រោយជាបណ្ដើរៗនោះ គឺវៀតណាមអាចសម្រេចបាន កំណើនសេដ្ឋកិច្ចប្រមាណ៦,១៧% និងសន្ទស្សន៍ CPI ជាមធ្យមប្រមាណ ៣,៨%។ សកម្មភាពផលិតកម្មក្នុងស្រុកនឹងស្ដារឡើងវិញ ការវិនិយោគរបស់ វិស័យរដ្ឋនឹងកើនឡើង៧%។ គោលនយោបាយរូបិយវត្ថុនឹងបន្តត្រូវបានកែ សម្រួលដោយបត់បែនតាមកាលៈទេសៈ ដើម្បីជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ប៉ុន្តែ ក្នុងសេណារីយ៉ូផ្សេងមួយទៀត ប្រសិនបើសេដ្ឋកិច្ចសកលស្ដារ ឡើងវិញដោយល្បឿនលឿនជាងការគ្រោងទុក វៀតណាមអាចសម្រេច បានកំណើន GDP ចំនួន៦,៧២%និង CPI ជាមធ្យមប្រមាណ៤,២% ក្នុងឆ្នាំ ២០២១។ សកម្មភាពផលិតកម្ម អាជីវកម្ម និងវិនិយោគ នឹងវិលត្រឡប់ទៅ រកគន្លងប្រក្រតីឡើងវិញក្នុងឆ្នាំនេះតែម្ដង។ លើសពីនេះទៅទៀត ដោយ ការទាញយកបាននូវប្រៀបខ្លាំងមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងលំហូរ ទុនវិនិយោគនោះ សកម្មភាពផលិតកម្ម អាជីវកម្មក្នុងប្រទេសនឹងមានការរីក ចម្រើនឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ ក្នុងសេណារីយ៉ូនេះ កំណើនវិនិ យោគនៅក្នុងវិស័យរដ្ឋអាចសម្រេចបាន៨%៕

ប្រតិកម្មទៅវិញ