ការព្យាករណ៍ការនាំចេញជលផលឆ្នាំ ២០២០ សម្រេចបានប្រមាណ ​៨,៦ ពាន់លានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - ការនាំចេញជលផលនៅទូទាំងឆ្នាំ ២០២០ នឹងសម្រេចបានប្រមាណ ៨,៦ ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ ២០១៩ សម្រេចបាន ៨,៥៤ ពាន់លានដុល្លារអាមេរិក) ។
ការព្យាករណ៍ការនាំចេញជលផលឆ្នាំ ២០២០ សម្រេចបានប្រមាណ ​៨,៦ ពាន់លានដុល្លារអាមេរិក - ảnh 1 សកម្មភាពកែច្នៃត្រីនៅរោងចក្រ (រូបថត៖ VNA)

យោងតាមតួរលេខរបស់សម្ព័ន្ធសមាគមន៍កែច្នៃ និងនាំចេញជលផលវៀតណាម  (VASEP) បានឱ្យដឹងថា ការនាំចេញជលផលក្នុងខែវិច្ឆិកាឆ្នាំ ២០២០ មានកំណើនគួរឲ្យកត់សម្គាល់ ពោលគឺ កើន ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩  ហើយតម្លៃនាំចេញសម្រេចបាន ៨៦៨ លានដុល្លារអាមេរិក។

យោងតាមការព្យាករណ៍ថា ការនាំចេញជលផលនៅទូទាំងឆ្នាំ ២០២០ នឹងសម្រេចបានប្រមាណ ៨,៦ ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ ២០១៩ សម្រេចបាន ៨,៥៤ ពាន់លានដុល្លារអាមេរិក) ។ នេះគឺជាលទ្ធផលលើសពីការរំពឹងទុកក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩បានឆ្លងរាលដាលនៅតាមទីផ្សារនាំចេញធំ ៗ ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ