ការពិតអំពីករណីរំលោភច្បាប់នៅប៉ាវាស់ My Yen ខេត្ត Nghe An

Theo VOV -
Chia sẻ
VOV-ករណីនេះបានចាប់ផ្ដើមពីខែឧសភាឆ្នាំ២០១៣

ការពិតអំពីករណីរំលោភច្បាប់នៅប៉ាវាស់ My Yen ខេត្ត Nghe An - ảnh 1
សាសនិកបានមកទីស្ដីការឃុំ Nghi Phuong (កាសែត Nghe An)



        VOV-ក្នុងប៉ុន្មានថ្ងៃកន្លងមក លើបណ្ដាញ​ Internet​ បណ្ដាមុខសញ្ញាអាក្រក់
នៅក្នុងនិងក្រៅប្រទេសបានជូនដំណឹងខុសឆ្គងអំពីរបស់ដែលហៅថា ​រដ្ឋអំណាច
ឃុំ Nghi Phuong ស្រុក Nghi Loc ខេត្ត Nghe An បានមានសកម្មភាព​បង្ក្រាប​សាសនា។ តាមប្រភពព័ត៌មានរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមថា៖

        ករណីនេះបានចាប់ផ្ដើមពីខែឧសភាឆ្នាំ២០១៣ ខណៈដែលកម្មាភិបាល​
នគរបាល​៣​នាក់នៅស្រុក Nghi Loc ត្រូវសាសនិកប្រើប្រាស់ដំបងដេញវាយ​ក្នុង​ពេលដែលរួមជាមួយក្រុមការងាររបស់ក្រសួងនគរបាលចុះក្ដាប់ជាប់ស្ថានភាពនៅ
ដំបន់។ បណ្ដាសាសនិកនេះបានបំផ្លាញផ្ទះរបស់បង Dau Van Son ដោយ​សារ​
សង្ស័យបង Son បានឲ្យកម្មាភិបាលនគរបាលចូលផ្ទះ។ ក្រោយពីដំណើរការ​
ស៊ើប​អង្កេត នគរបាលខេត្ត Nghe An បានចាប់ឃុំខ្លួនចំពោះមុខសញ្ញា២នាក់គឺ Ngo
Van Khoi និង Nguyen Van Hai នៅឃុំ Nghi Phuong ស្រុក Nghi Loc តាម​ច្បាប់។ មុខ
សញ្ញាទាំង២នាក់នេះបានទទួលស្គាល់បណ្ដា​អំពើរ​រំលោភច្បាប់របស់ខ្លួន។

        “អំពើររបស់ខ្ញុំគឺខុសឆ្គងទាំងស្រុង។​ ខ្ញុំបានយល់ដឹងបាននូវទង្វើរំលោភ ចំពោះ
ច្បាប់។”

        ក៏ប៉ុន្តែនាពេលថ្មីៗនេះ នាថ្ងៃទី៤កញ្ញាឆ្នាំ២០១៣ ក្នុងពេលដែលរដ្ឋអំណាច​ឃុំ
Nghi Phuong ដែលកំពុងរៀបចំកិច្ចប្រជុំនោះ មានសាសនិកចំនួន​ប្រមាណ​៣០​នាក់ភាគច្រើនគឺនារីបានយកមកតាមអាវុធចូលទីស្ដីការដោយទាមទារដោះលែងជន
ជាប់​ចោទទាំងពីរនាក់ពោលខាងលើ។ បន្ទាប់នោះ មុខសញ្ញាជ្រុលនិយមបានប្រើ​
ប្រាស់​អិដ្ឋថ្មដើម្បីវាយប្រហារកំលាំងមានសមត្ថកិច្ចធ្វើឲ្យយុទ្ធជននគរបាល​មួយ​ចំនួននិងសាសនិកចំនួន១៤នាក់រងរបួសធ្ងន់។

        មុននោះនាព្រឹកថ្ងៃទី៣កញ្ញា មានសាសនិកប្រមាណ១ពាន់នាក់បានមក​ទីស្ដី
ការ​ឃុំ Nghi Phuong បង្កកំលាំងកៀបសង្កត់ទៅលើរដ្ឋអំណាច​និងវាយ​កម្មាភិបាល​ចំនួន៦នាក់របស់រដ្ឋអំណាចស្រុក Nghi Loc និងឃុំ Nghi Phuong ក្នុង​បន្ទប់​ធ្វើការ។ នារសៀលថ្ងៃដ៏ដែល សាសនិកបានវាយនិងចាប់បង្ខំថ្នាក់ដឹកនាំឃុំ Nghi Phuong ត្រូវសរសេរលិខិតសន្យាអំពីខ្លឹមសារស្នើរគណៈកម្មាធិការប្រជាជន នគរបាល
ខេត្តពិនិត្យដោះលែងជនជាប់ចោទទាំងពីរនាក់នោះ។

        ទោះបីជារដ្ឋអំណាចខេត្ត​ Nghe An បានម្ចាស់ការខំប្រឹងប្រែងដោះស្រាយ
ករណីតាមច្បាប់របស់រដ្ឋ។ ប៉ុន្តែបណ្ដាសកម្មភាពបង្កអុកឡុករបស់​សាសនិក
ដំបន់ My Yen ក្នុងរយៈពេលកន្លងមកជាច្បាស់ណាស់ថា ជាករណី​រំលោភ​ច្បាប់
យ៉ាងធ្ងន់ធ្ងរ។​ការពិតនេះបានបដិសេធន៍រាល់ព័ត៌មានលើ Internet ដែល​មុខ
សញ្ញាអាក្រក់នៅក្នុងនិងក្រៅប្រទេសបាននិងកំពុងបំប្លែងដោយចេតនា បង្ក​អុកឡុកបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ