ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៩ រវាងវៀតណាម - ម៉ុងហ្គោលី

Chia sẻ
(VOVWORLD) - ភាគីទាំងពីរបានឯកភាពគ្នាថាចាំបាច់ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៩ រវាងវៀតណាម - ម៉ុងហ្គោលី - ảnh 1 កិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងម៉ុងហ្គោលីលើកទី ៩ តាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសម៉ុងហ្គោលី លោក Munkhjin Batsumber បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងម៉ុងហ្គោលីលើកទី ៩ តាមប្រព័ន្ធវីដេអូ។ ពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានអះអាងថាចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ស្របតាមលក្ខខណ្ឌនិងផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីរួមចំណែកក្នុងការ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ចំពោះបញ្ហាអន្តរជាតិនិងក្នុងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាថាចាំបាច់ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងមិនប្រើកម្លាំងហឹង្សា និងគំរាមកំហែងដោយប្រើកម្លាំងហឹង្សា ក៏ដូចជាមិនធ្វើសកម្មភាពណាមួយដែលបង្កឲ្យស្ថានការណ៍កាន់តែស្មុគស្មាញផងដែរ៕

ប្រតិកម្មទៅវិញ