ការពិគ្រោះយោបល់នយោបាយជាន់ខ្ពស់លើកទី២រវាងវៀតណាមនិង EU

Chia sẻ
(VOV)_នៅទីក្រុង​ Bruxellses ប៊ែលហ្ស៊ីក ទើបនឹងបានប្រព្រឹត្តទៅការ​ពិគ្រោះ​យោបល់នយោបាយរវាង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ​លោក Bui Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់​ទំនង​ការ​បរទេស ទ្វីបអឺរ៉ូប ( EEA) David O’Sullivan។

(VOV)_នៅទីក្រុង​ Bruxellses ប៊ែលហ្ស៊ីក ទើបនឹងបានប្រព្រឹត្តទៅការ​ពិគ្រោះ​យោបល់នយោបាយរវាង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ​លោក Bui
Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់​ទំនង​ការ​បរទេស ទ្វីបអឺរ៉ូប ( EEA)
David O’Sullivan។ នេះគឺជាការពិគ្រោះ​យោបល់​ថ្នាក់​ ​អនុរដ្ឋមន្ត្រីលើកទី ២ តាម
កិច្ចព្រមព្រៀង រវាងវៀតណាម និង EU។ ​នៅ​ទីនេះ ភាគីទាំងពីរបានពិភាក្សាអំពី 
បណ្ដាវិធានការ បង្កើនកិច្ចសហប្រតិបត្តិការ វៀតណាម- EU ក្នុងបណ្ដាវិស័យ÷  នយោបាយ សន្តិសុខ  ការពារ​ប្រទេស​ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ …។ល។ ភាគីទាំងពីរអះអាងថា÷ ​នឹងបន្តរួមសហការយ់ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅវិញទៅ
មក នៅបណ្ដា​វេទិកាអន្តរជាតិ និងក្នុងតំបន់។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី​ Bui
Thanh Son ក៏មានជំនួបសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេសប៊ែលហ្ស៊ី Dirk Achten
ផងដែរ៕ 

ការពិគ្រោះយោបល់នយោបាយជាន់ខ្ពស់លើកទី២រវាងវៀតណាមនិង EU - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ​លោក Bui Thanh Son និងនាយកប្រតិបត្តិ ស្ថាប័នទំនាក់​ទំនង​ការ​បរទេស ទ្វីបអឺរ៉ូប ( EEA) David O’Sullivan(internet)


ប្រតិកម្មទៅវិញ