រូបថតនៃវីដេះអូ "ហាណូយ ប្រភពនៃបេតិកភណ្ឌ |
ជាមួយគ្នានេះ ទូរទស្សន៍ CNN ក៏បានបង្ហាញពាណិជ្ជកម្មចំនួន ៦០ វិនាទី រួមមានខ្សែភាពយន្តរឿង “អ្នកដែលរក្សា ហាណូ”, ខ្សែភាពយន្តរឿង “មូលហេតុ ៥ យ៉ាងដើម្បីស្រឡាញ់វៀតណាម” និងខ្សែភាពយន្តរឿង “វិស្សមកាលចំនួន ៦០ វិនាទី”។ លើសពីនេះទៅទៀត ទូរទស្សន៍ CNN នៅតែបន្តផ្សាយអត្ថបទណែនាំផ្សព្វផ្សាយអំពីទីក្រុងហាណូយនិយាយដោយ ឡែកនិងវៀតណាមនិយាយរួមនៅលើគេហទំព័រធ្វើដំណើរ CNN ទៀតផង។ ខ្លឹមសារគុណភាពនៃកម្មវិធីនិងខ្សែភាពយន្តផ្សាយពាណិជ្ជកម្មអំពីទីក្រុងហាណូយ ផលិតនិងចាក់ផ្សាយដោយទូរទស្សន៍ CNN នោះ បន្តទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននិងអ្នកទស្សនាជុំវិញពិភពលោក ដោយបង្កើតឥទ្ធិពលល្អលើមុខមាត់រដ្ឋធានីនិងប្រទេសវៀតណាមជាទូទៅ រួមចំណែកដល់ការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិទៅកាន់ទីក្រុងហាណូយនិងវៀតណាមផងដែរ៕