ការផ្សាភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ Nam Bo ខាងកើត

Chia sẻ

VOVworld) – តំបន់ Nam Bo ខាងកើតគឺជាមណ្ឌល
សេដ្ឋកិច្ចមួយក្នុង ចំណោមមណ្ឌលសេដ្ឋកិច្ចជួរមុខ
របស់វៀតណាម ហើយជាច្រកទ្វារសេដ្ឋកិច្ចនិង
ជាស្ពានតភ្ជាប់វៀតណាមជាមួយពិភពលោក។
 តំបន់នេះមានសក្តានុភាពងាយ ស្រួលដើម្បី
អភិវឌ្ឍន៍ឧស្សាហកម្មនិងសេវ៉ាកម្ម ជួរមុខក្នុង
បុព្វហេតុឧស្សាហភាវូ បនីយកម្មទំនើបភាវូប
នីតកម្មប្រទេសជាតិ។ ក្នុងដំណាក់កាលធ្វើ
សមាហរណកម្ម អន្តរជាតិនាបច្ចុប្បន្ន បណ្ដា
ខេត្តក្រុងក្នុងតំបន់កំពុងបង្កើនការផ្សាភ្ជាប់
ដើម្បី ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់និង
និរន្តរភាព។ 

ការផ្សាភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ Nam Bo ខាងកើត - ảnh 1
ការផ្សាភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ Nam Bo ខាងកើត (VNA)


(VOVworld) – តំបន់ Nam Bo ខាងកើតគឺជាមណ្ឌលសេដ្ឋកិច្ចមួយក្នុង ចំណោម
មណ្ឌលសេដ្ឋកិច្ចជួរមុខរបស់វៀតណាម ហើយជាច្រកទ្វារសេដ្ឋកិច្ចនិង ជាស្ពាន
តភ្ជាប់វៀតណាមជាមួយពិភពលោក។ តំបន់នេះមានសក្តានុភាពងាយ ស្រួល
ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនិងសេវ៉ាកម្ម ជួរមុខក្នុងបុព្វហេតុឧស្សាហភាវូ
បនីយកម្មទំនើបភាវូបនីតកម្មប្រទេសជាតិ។ ក្នុងដំណាក់កាលធ្វើសមាហរណកម្ម
អន្តរជាតិនាបច្ចុប្បន្ន បណ្ដាខេត្តក្រុងក្នុងតំបន់កំពុងបង្កើនការផ្សាភ្ជាប់ដើម្បី
 ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់និងនិរន្តរភាព។ 

នាប៉ុន្មានឆ្នាំកន្លងទៅ តំបន់ Nam Bo ខាងកើតកាន់តែអភិវឌ្ឍន៍ឲ្យបានខ្លាំង
ក្លានិងនិរន្តរភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃលើវិស័យអេឡិចត្រូនិក ស៊ិសវែរ
សេវ៉ាកម្មពាណិជ្ជកម្ម logistics ហិរញ្ញវត្ថុ ទូរគមនាគមន៍និងទេសចរណ៍ ។ តំបន់
នេះនាំមុខក្នុងការធ្វើសមាហរណកម្មនិងបើកទូលាយចរាចរ កិច្ចសហ ប្រតិបត្តិ
ការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពជាមួយប្រទេសនានាក្នុងតំបន់ អាស៊ី-
អាគ្នេយ៍។ នាឆមាសទី១ឆ្នាំ ២០១៦ តំបន់ Nam Bo ខាងកើតទាក់ទាញ
ការវិនិយោគពីបរទេសច្រើបំផុតក្នុងទូទាំងប្រទេស ស្រូបយក ៥១,៦% ចំនួន
គំ រោងការថ្មីនិង ៤២,២%  ប្រភពទុនវិនិយោគក្នុងទូទាំងប្រទេស។ កំរិត
វិនិយោគលើផលិតផលក្នុងស្រុកសរុប (GDP) ស្រូបយកដល់ ៥០%  កើនឡើង
១,៥ ដង ប្រើប្រៀបនឹង  GDP របស់ប្រទេសជាតិទាំងមូល។ នាបច្ចុប្បន្ន
មណ្ឌលសេដ្ឋកិច្ច Nam Bo ខាងកើតបានបង្កើតបណ្តាញនគរអភិវឌ្ឍន៍ជុំវិញ
ទីក្រុងហូជីមិញដែល តភ្ជាប់ជាមួយគ្នាដោយខ្សែផ្លូវហាយវ៉ៃធំទំនើប។ 
ទោះបីជាពោរពេញទៅដោយឧត្តមភាពលេចធ្លោក្តី ប៉ុន្តែ ការអភិវឌ្ឍន៍ដូច្នេះ
មិនសក្តិសមទៅនឹងសក្តានុភាពរបស់តំបន់ Nam Bo ខាងកើតនៅឡើយ។
សារៈសំខាន់បំផុតក្នុងការអភិវឌ្ឍន៍តំបន់នាអនាគតគឺត្រូវមានស្ថាប័នគ្រប់
គ្រងមួយដើម្បីអនុវត្តការរៀបចំផែនការមេ។ ថ្លែងមតិនៅវេទិការសេដ្ឋកិច្ច
តំបន់ Nam Bo ខាងកើត ដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញ នាថ្ងៃទី
១៦ កញ្ញា កន្លងទៅ លោក Vo Van Tu នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម
ខេត្ត  Lam Dong  ភាគខាងត្បូង វៀតណាម បានស្នើថា៖      
    
«នាដំណាក់កាលដំបូង យើងត្រូវការគណៈកម្មាធិការគ្រប់គ្រងដែល
មានសមត្តភាពគ្រប់គ្រាន់។ នោះគឺបណ្ដាក្រសួងផ្នែកមជ្ឈឹមឬរដ្ឋាភិ
បាល។ បន្ទាប់នោះ យើងនឹងប្រគល់រដ្ឋអំណាចក្នុងតំបន់គ្រប់គ្រង។
វៀតណាមិនទាន់ មានយន្តការគោលនយោបាយខ្លាំងដើម្បីអនុវត្តការ
រៀបចំផែនការទេ។ ដោយ ហេតុនេះ យើងគប្បីរៀបចំផែនការមេ ហើយ
ប្រគល់ឲ្យខេត្តអនុវត្ត។»

ដើម្បីដោះស្រាយបញ្ហាគុណភាពនៃកំណើនសេដ្ឋកិច្ចតំបន់ Nam Bo ខាង
កើត លោក Do Ha Nam អគ្គនាយកក្រុមហ៊ុនភាគហ៊ុន INTIMEX GROUP
 បានចាត់ទុកថា៖        
     
«ហេតុអ្វី យើងមិនតភ្ជាប់ឡើងវិញប្រព័ន្ធចរាចរក្នុងប្រព័ន្ធហេដ្ឋារចនា
សម្ព័ន្ធ ប្រការនេះនឹងបង្កើតឡើងភាពងាយស្រួលក្នុងតំបន់។ ក្នុង ពេល
នោះ មជ្ឈដ្ឋានអាជីវករនឹងមកដល់និងផ្សាភ្ជាប់ជាមួយគ្នាដោយផលប្រ
 យោជន៍រួម។» 

ដើម្បីអភិវឌ្ឍន៍កំលាំងពលំនៅតំបន់ Nam Bo ខាងកើតគឺឧស្សាហកម្ម
តម្បាញកាត់ដេរដែលស្រូកយក៦០% តំលៃប្រាក់នាំចេញតម្បាញកាត់
ដេរក្នុងទូ ទាំងប្រទេស បណ្ដាខេត្ត Nam Bo ខាងកើតត្រូវដោះស្រាយ
បញ្ហាចំនួន ២ គឺ៖ ប្រភពធនធានមនុស្សនិងវត្ថុធាតុដើម។ មណ្ឌិត
 Vu Thanh Tu Anh នាយកស្រាវជ្រាវ កម្មវិធី Fullbright បានសង្កត់ធ្ងន់
ថា៖ 

«ទីក្រុងហូជីមិញនិងសហគ្រាសវិនិយោគចូលក្នុងសាលារៀនវិទ្យាស្ថាន
ស្រាវជ្រាវបណ្តុះបណ្ដាលប្រភពធនធានមនុស្សក្នុងការរៀបចំពាណិជ្ជស
ញ្ញាម៉ូ។ ប្រសិនបើ យើងរួមជាមួយគ្នាកសាងផ្នែករៀបចំម៉ូដ ប្រការនេះ
មានន័យថា៖ យើង កំពុងបែងចែកពលកម្មក្នុងតំបន់ Nam Bo ខាង
កើតភើយ។»

សមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុងទីផ្សារអន្តរជាតិនាប៉ុន្មានឆ្នាំខាង
មុខនឹង ជាឱកាសថ្មី ប៉ុន្តែ នៅត្រូវការប្រភពធនធានមនុស្សថ្មីថ្មោង
ដើម្បីប្រែភ្លាយ ឱកាសទៅជាការពិតជាក់ស្តែង៕ 

ប្រតិកម្មទៅវិញ