|
ការផ្សព្វផ្សាយវចនានុក្រមឆែក-វៀតណាមនៅសាធារណៈរដ្ឋឆែក (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិនា នៅទីក្រុង Prague វិស្វករ Nguyen Quyet Tien និងបណ្ឌិតសាស្ត្រាចារ្យភាសា លោក Ivo Vasiliev ដែលជាអ្នករៀបចំមហាវចនា
នុក្រមឆែក-វៀតណាម បានជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅឆែក
សំដៅផ្សព្វផ្សាយឲ្យបានទូលំទូលាយសំណងស្រាវជ្រាវនេះក៏ដូចជាប្រវត្តិ
សាស្ត្រវប្បធម៌របស់វៀតណាមនិងឆែកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ថ្លែងមតិ នៅទីនេះ វស្វករ Nguyen Quyet Tien បានឲ្យដឹងថា៖
«យើងខ្ញុំមានគោលបំណងកសាងវចនានុក្រមទ្រង់ទ្រាយធំមួយឲ្យសម
ស្របនឹងឋានៈរបស់សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក។
នាបច្ចុប្បន្ន ជនវៀតណាមគឺជាសហគមន៍ដ៏ធំមួយក្នុងចំណោមសហគមន៍
ទាំងអស់នៅឆែក។ យើងគប្បីមានវចនានុក្រមមួយដើម្បីអះអាងថា៖ ជន
វៀតណាមមានកិត្យានុភាពនៅសាធារណៈរដ្ឋឆែក។»
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែក លោក
Truong Manh Son បានចាត់ទុកថា៖ មហាវចនានុក្រមនេះនឹងរួមចំណែកយ៉ាង
សកម្មក្នុងការផ្សព្វផ្សាយលើកកំពស់ចំណះដឹងស្តីពីភាសាវប្បធម៌និងទំនាក់
ទំនង រវាងវៀតណាមនិងឆែកដល់ប្រជាជននៃប្រទេសទាំងពីរ៕