|
សិក្ខាសាលា៖ ការរៀបចំក្រុមអ្នកនិពន្ធក្នុងស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ (VOV) |
(VOV)_ក្នុងក្របខ័ណ្ឌមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១១ ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Da Lat ខេត្ត Lam Dong (វៀតណាម) នាព្រឹកថ្ងៃទី ២៥ មេសា បានប្រព្រឹត្តទៅសិក្ខាសាលាចំនួន២ ដោយប្រធានបទ៖ ការរៀបចំក្រុមអ្នក និពន្ធក្នុងស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ និង បច្ចេកវិទ្យាថ្មីក្នុងសករាជផ្សាយ
សម្លេង Digital។ ដំណាងចំនួនជាង៥០០នាក់ជាកម្មាភិបាល អ្នកនិពន្ធ អ្នកយក ព័ត៍មាន អ្នកបច្ចេកទេស នៃស្ថាប័នផ្សាយសម្លេងនិងទូរទស្សន៍ជាង៦០ក្នុងទូទាំង
ប្រទេស បានចូលរួម។ ថ្លែងមតិនៅសិក្ខាសាលា៖ ការរៀបចំក្រុមអ្នកនិពន្ធក្នុងស្ថា
ប័នផ្សព្វ ផ្សាយពហុមធ្យោបាយ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម
បានសង្កត់ធ្ងន់ថា៖
“ ការចែករំលែកព័ត៍មានជាមួយគ្នា កំពុងបានបណ្ដាស្ថាប័នសារព័ត៍មានឆ្លៀត
យក ជាអតិបរិមា ដើម្បីបំពេញតម្រូវការអំពីព័ត៍មានពហុបែបរបស់មហាជនក្នុងសង្គម។ ក្នុងលក្ខណះដូច្នេះ ការអភិវឌ្ឍន៍បណ្ដាលទ្ធកម្មរបស់អ្នកាសែត អ្នកយកព័ត៍មាន ជា
តម្រូវការមួយដើម្បីអភិវដ្ឍន៍ខ្លួនឯង។ ដូច្នេះ ខ្ញុំជឿជាក់ថា៖ សិក្ខាសាលានេះនឹងនាំ មកនូវព័ត៍មាន និងបទពិសោធន៍ជាច្រើន សំរាប់អ្នកកាសែតនានា ក្នុងទូទាំងប្រទេស៕”