អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Phan Tam បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលបានក្លាយទៅជានិន្នាការចាំបាច់របស់គ្រប់ប្រទេស។ ក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិនោះ វៀតណាមបាននាំចេញគោលដៅ និងដំណោះស្រាយលើបញ្ហាចំនួន ៣ ដោយព្រមៗគ្នា គឺ៖ ការតភ្ជាប់ខ្សែកាបអុបទិកដល់ក្រុមគ្រួសារ និងដាក់ឲ្យដំណើរការបណ្តាញសេវា 5G; ការផ្គត់ផ្គង់ស្មាតហ្វូន; ការអនុវត្តការបណ្តុះបណ្តាលតាមអនឡាញក្នុងទ្រង់ទ្រាយធំទូលាយ (MOOC) ដើម្បីបណ្តុះបណ្តាលជំនាញឌីជីថលជូនប្រជាជនយ៉ាងឆាប់រហ័ស; បញ្ហាបណ្តុះបណ្តាលឡើងវិញ និងការបណ្តុះបណ្តាលកម្រិតខ្ពស់ ក៏ត្រូវផ្តោតសំខាន់ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូបានធ្វើការពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហា ទាក់ទងនឹងលទ្ធភាពបង់ថ្លៃសេវាកម្មរបស់ប្រជាជន គោលនយបាយផ្លាស់ប្ដូរថ្មីរាល់វិធានការគ្រប់គ្រង ដើម្បីកាត់បន្ថយថ្ងៃតភ្ជាប់សេវាកម្មជូនអតិថិជនផងដែរ៕