ការផ្ទុះអាវុធនៅផ្សារណូអែលនៅទីក្រុង Strasbourg (ប្រទេសបារាំង)- តុលាការបានកាត់ទោសជនដៃដល់សមគំនិតម្នាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ តុលាការប្រឆាំងអំពើភេរវកម្មមួយនៅប្រទេសបារាំងបានកាត់ទោសជនសង្ស័យម្នាក់ពីបទផ្គត់ផ្គង់កាំភ្លើងដែលបានប្រើនៅក្នុងការវាយប្រហារនៅផ្សារបុណ្យណូអែលនៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីសប្ដាហ៍មុន ។
ការផ្ទុះអាវុធនៅផ្សារណូអែលនៅទីក្រុង Strasbourg (ប្រទេសបារាំង)- តុលាការបានកាត់ទោសជនដៃដល់សមគំនិតម្នាក់ - ảnh 1 ទិដ្ឋភាពនៃការផ្ទុះអាវុធនៅផ្សារណូអែលនៅទីក្រុង Strasbourg (ប្រទេសបារាំង)

ការិយាល័យរបស់រដ្ឋអាជ្ញាបានឲ្យដឹងថា បុរសអាយុ ៣៧ ឆ្នាំ រូបនេះបានបង្ហាញខ្លួននៅតុលាការ ហើយត្រូវបានចោទប្រកាន់ពីបទដែលមានពាក់ព័ន្ធនឹងអំពើភេរវកម្មនិងគ្រប់គ្រងអាវុធខុសច្បាប់។ មុខសញ្ញានេះ មិនទាន់បានស្គាល់ពីឈ្មោះនោះឡើយ ហើយត្រូវបានចាប់ខ្លួននាថ្ងៃទី១៣ ខែធ្នូកន្លងទៅដោយចោទប្រកាន់ពីបទផ្គត់ផ្គង់កាំភ្លើងខ្លីមួយដែលជនសង្ស័យឈ្មោះ Cherif Chekatt បានប្រើនៅក្នុងការបាញ់ប្រហារនៅទីក្រុង Strasbourg កាលពីថ្ងៃទី ១១ ខែធ្នូ កន្លងទៅដែលបណ្តាលឲ្យមនុស្សចំនួន ៥ នាក់ត្រូវបានស្លាប់ និងរងរបួសចំនួន ១១ នាក់ផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ