ការប្រឡងសត្វដំរីនៅភូមិ Don ខេត្ត Dak Lak ប្រព្រឹត្តទៅយ៉ាងផុលផុស

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌសកម្មភាពជួយជ្រោមជ្រែងពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១២ ខែមីនា នៅស្រុក Buon Don ខេត្ត Dak Lak បានប្រព្រឹត្តទៅការប្រឡងសត្វដំរី។

ចាប់តាំងពីព្រឹកព្រលឹម ប្រជាជនក្នុងតំបន់រួមជាមួយភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចំនួនរាប់ពាន់នាក់បានប្រមូលផ្ដុំនៅតំបន់ទេសចរណ៍ភូមិ Don ស្រុក Buon Don ដើម្បីលើកទឹកចិត្តអោយការប្រឡង។ បណ្ដាសត្វដំរីនិងអ្នកឃ្លាលដំរី បានប្រឡងគ្នាក្នុងវិញ្ញាសារជាច្រើនដូចជា៖ ដំរីទាត់បាល់ ដំរីរត់ប្រណាំង និងដំរី ហែលទឹកឆ្លងកាត់ទន្លេ។ អ្នកឃ្វាលដំរី Y Nhat Bya នៅឃុំ Krong Na ស្រុក Buon Don បានអោយដឹងថា លោកបានត្រៀមរៀបចំក្នុងរយៈពេលមួយខែកន្លង ទៅ ដើម្បីចូលរួមការប្រឡងនេះ។ លោកបានថ្លែងថា៖

        “យើងខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់កាលពីខែកុម្ភៈ។ ខ្ញុំទិញចំណីដូចជា ចេក ម្នាស់ និងចំណីបំប៉ន់ប៉ូវកម្លាំងផ្សេងៗទៀតអោយដំរីស៊ី ទើបមានកម្លាំងល្អដើម្បី ចូលរួមប្រឡង។ អាស្រ័យដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់បានជា ដំរីជាប់រង្វាន់ទី៣”។

        លោក Nguyen Van Ha នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dak Lak បានអោយដឹងថា ការប្រឡងសត្វដំរីគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ ល្អប្រពៃរបស់ជនរួមជាតិនៃបណ្ដាជនជាតិក្នុងតំបន់តាំងពីយូរលង់ណាស់មកហើយ។

        “តាមរយៈការប្រឡងយ៉ាងដូច្នេះ គឺភ្ញៀវទេសចរនឹងស្គាល់ដល់ភូមិ Don កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាឱកាសដើម្បីយើងផ្សព្វផ្សាយអំពីរូប ភាពនៃតំបន់ដែលមានសត្វដំរីច្រើនបំផុតនៅ វៀតណាម”៕

ប្រតិកម្មទៅវិញ