ការប្រឡងថ្មីដៃជំនាញមុខរបរអាស៊ានលើកទី១០

Chia sẻ
(VOVworld)-នាថ្ងៃទី២០តុលា សន្និសីទគណៈកម្មា
ធិការ ចាត់តាំង និងគណៈកម្មាធិការបច្ចេកទេស
លើកទី២ 
ការប្រឡងថ្មីដៃជំនាញមុខរបរអាស៊ានលើកទី១០ - ảnh 1
ការប្រឡងថ្មីដៃជំនាញ មុខរបរអាស៊ានលើកទី១០ បានរៀបចំឡើងនៅទីក្រុងហាណូយ

(VOVworld)-នាថ្ងៃទី២០តុលា សន្និសីទគណៈកម្មាធិការ ចាត់តាំង និងគណៈកម្មា
ធិការបច្ចេកទេសលើកទី២ នៃការប្រឡងថ្មីដៃជំនាញ មុខរបរអាស៊ានលើកទី១០ បានរៀបចំឡើងនៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ សន្និសីទនេះ បាន
ពិនិត្យមើលរាល់ការងារត្រៀមរៀបចំរបស់ប្រទេសជាម្ចាស់ផ្ទះ និងការរួម សហការ ចូលរួមរបស់ប្រទេសជាសមាជិកអាស៊ាន។ ការប្រឡងថ្មីដៃមុខជំនាញ អាស៊ាន​ជាព្រឹត្តការណ៍មានសារៈសំខាន់១ របស់អាស៊ាន លើវិស័យការងារ និង បណ្តុះ
បណ្តាលវិជ្ជាជីវៈ សំដៅឆ្ពោះទៅការបង្កើនគុណភាពថ្មីដៃជំនាញក្នុងតំបន់​ឡើង
ដល់កម្រិតអន្តរជាតិ​ ព្រមទាំងកសាងលក្ខណៈប្រកួតប្រជែងរបស់កម្លាំង ពលករ
អាស៊ាន។ ការប្រឡងលើកនេះ មានសារៈសំខាន់ជាង ខណៈដែល អាស៊ានកំពុង
ឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ខាង មុខ។ នេះជាលើកដំបូង
ដែលប្រទេសអាស៊ានទាំង១០ ចូលរួមការប្រឡងនេះដែលបានប្រព្រឹត្តទៅនៅ
ទីក្រុងហាណូយ (វៀតណាម) ចាប់ពី ថ្ងៃទី១៩ដល់ថ្ងៃទី២៩តុលា។ ចូលរួមការ
ប្រឡងលើកនេះក្រុមវៀតណាម ខិតខំប្រឹងប្រែងរៀបចំណាត់ថ្នាក់ទី១៕

ប្រតិកម្មទៅវិញ