ការប្រឡងច្រៀងជាពួកអន្តរជាតិនៅវៀតណាមលើកទី ៦

Chia sẻ
(VOVWORLD) -ការប្រឡងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគម Interkultur នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មាធិការទីក្រុង  Hoi An ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា។
ការប្រឡងច្រៀងជាពួកអន្តរជាតិនៅវៀតណាមលើកទី ៦ - ảnh 1ទិដ្ឋភាពនៃពិធីប្រឡងច្រៀងជាពួកអន្តរជាតិនៅវៀតណាមលើកទី ៦ (រូបថត៖ VOV)

នាយប់ថ្ងៃទី ១៥ ខែឧសភា នៅទីក្រុង Hoi An បានប្រព្រឹត្តិទៅពិធីបើកការប្រឡង ច្រៀងជាពួកអន្តរជាតិនៅវៀតណាមលើកទី ៦ ឆ្នាំ២០១៩ ដោយមានការចូលរួមរបស់សិល្បករ សិល្បការិនីប្រមាណ ១ ពាន់នាក់ នៃក្រុមចម្រៀងជាពួកចំនួន ២១ មកពីប្រទេស និងតំបន់ដែនដីចំនួន ១០ លើពិភពលោក ដូចជា៖ វៀតណាម ចិន អេស្តូនី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហូឡង់ ហ្វីលីពីន សឹង្ហបូរី និងសហរដ្ឋអាមេរិក។

ការប្រឡងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគម Interkultur នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មាធិការទីក្រុង  Hoi An ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា។ នេះគឺជាឱកាសដើម្បីសិល្បករ និងសិល្បការិនីបង្ហាញនូវអត្តសញ្ញាណដ៏វិសេសវិសាលរបស់ប្រទេសខ្លួន។

លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖

“យើងខ្ញុំជឿជាក់ថា ដោយមានភាពច្នៃប្រឌិត ចំណង់ចំណូលចិត្ត និងការជក់ចិត្តចំពោះសិល្បៈនោះ សិល្បករ សិល្បការិនីនឹងនាំមកនូវកម្មវិធីតន្ត្រីគួរឲ្យទាក់ទាញជូនចំពោះភ្ញៀវទេសចរ ហើយថែមទាំងរួមចំណែកអភិវឌ្ឍន៍សិល្បៈច្រៀងជាពួកនៃទីក្រុង Hoi An។ យើងខ្ញុំក៏ជឿជាក់ថា ភ្ញៀវកិត្តយសនានានឹងមានចាប់ណាប់អារម្មណ៍យ៉ាងល្អប្រសើរអំពី ទីក្រុង Hoi An ដ៏ស្រស់បំព្រងនេះ”៕

ប្រតិកម្មទៅវិញ