ក្រុមប្រឡងចំនួន ១៣ នឹងចូលរួមប្រកួតប្រជែង ដោយបង្កើតបរិយាកាសផុលផុស ប្រកបដោយវិជ្ជាជីវៈ ដែលក្នុងនោះ វៀតណាមមានក្រុមចំនួន ២ មកពីមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen ។
ក្រុមនិស្សិតនៃមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen ដែលបានឈ្នះ Robocon ២០២៤ (ក្នុងស្រុក) នឹងចូលរួមក្នុងការប្រកួតច្នៃប្រឌិតមនុស្សយន្តអាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ cand.com.vn |
ដោយប្រធានបទ “ទិវាប្រមូលផល” ការប្រឡងឆ្នាំនេះ មានគោលបំណងលើកតម្កើងតម្លៃផ្នែកកសិកម្ម ជាពិសេសការធ្វើវបកម្មស្រូវនៅលើវាលស្រែកាំជណ្ដើរ ដែលជាលក្ខណៈវិសេសវិសាលនៃវប្បធម៌វៀតណាម។ មនុស្សយន្តដែលចូលរួមនឹងអនុវត្តន៍ដំណើរការដាំដុះស្រូវ ចាប់ពីការសាបព្រួស រហូតដល់ការច្រូតកាត់៕