បេក្ខជនចូលរួមការប្រឡងអាស៊ាន+៣ ទៅទស្សនាសារមន្ទី Quang Ninh |
ត្រូវបានបើកសម្ពោធដាក់អោយដំណើរការនិងបម្រើភ្ញៀវទេសចរ ចាប់តាំងពីពាក់កណ្តាលខែតុលាឆ្នាំ ២០១៣មក សារមន្ទីរខេត្ត Quang Ninh បានក្លាយទៅជាគោលដៅទេសចរដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ខណៈពេលមកទស្សនាទីក្រុង ហាឡុងម្តងៗ។ សម្រស់របស់សំណង់ក៏ដូចជាធនធានធម្មជាតិដ៏អស្ចារ្យរបស់ខេត្ត Quang Ninh បានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេស សម្រាប់បេក្ខជននៃការប្រ ឡងសំនៀងអាស៊ាន+៣។ បេក្ខជន Rosario Ninih Bianis មកពីម៉ាឡេស៊ី បានចែក រំលែកថា៖ “ខ្ញុំពេញចិត្តនឹងសកម្មភាពនៃការទស្សនាសារមន្ទីរនាពេលព្រឹកថ្ងៃនេះណាស់ ។ នេះជាគោលដៅទេសចរណ៍ដ៏ពិតជាគួរឲ្យទាក់ទាញ ក្នុងដំណើរការស្វែងយល់ពីវប្បធម៌របស់ប្រទេសមិត្ត។ ខ្ញុំជឿជាក់ថា ខ្លួននឹងពោរពេញទៅដោយថាមពលសម្រាប់ត្រៀមឲ្យវគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣ នារាត្រីនេះផងដែរ”៕